មន្ត្រីកសិកម្មខេត្តបានជួបជាមួយបងប្អូនកសិករ ដែលមកពីសង្កាត់ព្រះបាទនឹង សង្កាត់សាមគ្គីនៅផ្ទះកសិករគំរូ ក្នុងភូមិរាជានុកូលសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង នៅព្រឹកថែ្ងទី ២៧ កុម្ភៈ ឆ្នាំ២០១០ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ខាងវិស័យកសិកម្ម ។
លោក ជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែងបញ្ជាក់ថា វិស័យកសិកម្ម គឺវិស័យចម្បងដែលកសិករខែ្មរទាមទារការយកចិត្តទុក ដាក់ ។ លោកចៅសង្កាត់លើកឡើងថា រូបគាត់ធ្លាប់អ្នកដាំថ្នាំជក់ពីមុនមក គឺខិតខំប្រឹងប្រែងណាស់ទើបទទួលបាន ជោគជ័យ ។ ចង់ធ្វើអ្វីមួយត្រូវអត់ធ្មត់ច្រើនណាស់ ពិសេសការដាំដុះត្រូវមើលថែរហូតទទួលបានផល ។
លោក ជា វណ្ណ សង្កត់ធ្ងន់ថាធ្វើស្រែប្រាំងនិងដាំដំណាំត្រូវការរកកនែ្លងដែលមាន ប្រភពទឹក ។ បើអត់ទឹកយើងធ្វើពុំបាន ផលល្អទេ ។ សម្រាប់សង្កាត់ស្ទឹងត្រែងក៏មានទឹកប្រាក់ប្រមាណ ៩០ លានរៀលដែរ ដើម្បីជួយជីកអណ្ដូងទឹកដល់ប្រជា ពលរដ្ឋ។
លោក អ៊ុត ឃួន អាយុ ៤៩ឆ្នាំ ជាកសិករគំរូរៀបរាប់ថា គាត់មានស្រុកកំណើតនៅខេត្តតាកែវ ហើយបានមករស់នៅ ខេត្តស្ទឹងត្រែងកាលពីឆ្នាំ ១៩៩៣ គ្មានលុយកាក់សោះ ។ក្រោយមកគាត់ពង្រីកខាងការដាំដុះបនែ្លផ្សេងៗ និង ធ្វើស្រែ ប្រាំងរហូតក្លាយជាអ្នកមានទ្រព្យ ។ លោកបញ្ជាក់ថា ប្រាក់ចំណូលក្នុងមួយឆ្នាំកើនដល់ ៨ទៅ៩លានរៀលពីផលដាំដុះ ដំណាំ ។
មានកសិករខ្លះបានលើកឡើងពីបញ្ហាខ្លួនធ្វើដំណាំពុំបានផលរហូតលែងមានគំនិតតស៊ូទៅទៀត ។ នៅពេលឃើញ គ្រួសារឈ្មោះ អ៊ុក ឃួន ពួកគាត់នឹងយកបទពិសោធន៍តាម ដើម្បីកែប្រែជីវភាពសារជាថ្មី ។
លោកទូច ធា ប្រធានមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង បញ្ជាក់ក្នុងពេលជួបកសិករជាច្រើន នៅក្រោមផ្ទះ ឈ្មោះ អ៊ុក ឃួន នោះថាស្រូវប្រាំងដែលគេដាំនេះឈ្មោះស្រូវ៧៥ថៃ្ង នាំមកពីប្រទេសវៀតណាម វាឆាប់បានផលនិងក្នុងមួយហិចតា អាចប្រមូលបានចាប់ពី៥-៨តោន បើធ្វើតាមលក្ខណៈបចេ្ចកទេស ។
លោក ទូច ធា ផ្តាំផើ្ញដល់ប្រជាពលរដ្ឋក្នុងពេលនោះថា បើយើងដាំដំណាំស្រូវមុនទទួលជោគជ័យត្រូវខិតខំតាំងពីដើម រៀងមកហើយ ឱ្យប្រាកដដូចគ្រួសារកសិករគំរូម្នាក់នេះ ។យើងធ្វើបានគ្រប់គ្នា ពេលនោះជីវភាពធួរធារ ។ដាំស្រូវ មើលស្មៅ ថែរក្សាដាំដំណាំ ទាមទារការមានទឹកមិនត្រូវប្រើគីមីទេ គឺប្រើជីធម្មជាតិ ។