ព័ត៌មានផ្សេងៗទៀត
-នារសៀលថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋានមានកិច្ចប្រជុំមួយ ដឹកនាំប្រជុំដោយ ឯកឧត្តម គឹម សុន អគ្គាធិការ និងមានការចូររួមពីសំណាក់លោក លោកស្រីអគ្គាធិការរង លោក លោកស្រី អធិការ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ដែលមានរបៀបវីរៈដូចតទៅ៖
១-របាយការណ៍សកម្មភាពការងារអគ្គាធិការដ្ឋានប្រចាំឆ្នាំ២០១៨ និងទិសដៅផែនការសកម្មភាពឆ្នាំ២០១៩ របស់អគ្គាធិការដ្ឋាន
២-បញ្ហាផ្សេងៗ។
-កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។