កាលពីថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៤ នេះឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអស់លោកដែលជាអនុរដ្ឋលេខាធិការអគ្គនាយកអគ្គនាយករង និងប្រធាន អនុប្រធាននាយកដ្ឋានអង្គភាពជំនាញក្រោមឱវាទក្រសួងកសិកម្ម បានអញ្ជើញទៅត្រួតពិនិត្យវាយតម្លៃការងារបង្កបង្កើនផលនៅតាមភូមិស្រុកមួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំងដោយចាប់ផ្តើមពីការពិនិត្យវាយតម្លៃការងារដាំដុះដំណាំបន្លែរបស់កសិករភូមិកំពង់ត្រឡាចលើឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចដែលតាមសេចក្តីរាយការណ៍របស់កសិករដែលជាម្ចាស់កសិដ្ឋានគឺឋិតក្នុងដំណើរការរីកចម្រើនជឿនលឿនពីទ្រង់ទ្រាយតូចឈានទៅពង្រីកការដាំដុះជាលក្ខណៈកសិដ្ឋានក្នុងនោះមុខរបរបន្ថែមទៀតនោះគឺផលិតកូនត្រីពូជ។ បន្តមកទៀតឯកឧត្តមរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និងសហការីក៏បានបន្តដំណើរអញ្ជើញទៅពិនិត្យវាយតម្លៃស្ថានភាពទូទៅស្រូវរដូវវស្សានៅតាមភូមិឃុំមួយចំនួននៅក្នុងស្រុកកំពង់ត្រឡាច។ តាមរបាយការណ៍មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាសភាពការណ៍ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៤-២០១៥នេះគឺសាបសំណាបបាន ១៨២៩៥ហិកតាព្រោះស្ទូងបាន ១២១៦៥៣ ហិកតាគឺស្មើនឹង ១១១,១០ភាគរយនៃសន្ទស្សន៍ផែនការប្រចាំឆ្នាំ ១០៩៥០០ហិកតាក្នុងនោះការអនុវត្តស្រូវស្រាលមិនប្រកាន់រដូវគឺមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្ត្រីអ៊ុក រ៉ាប៊ុនមានប្រសាសន៍ថាទោះបីដើមរដូវវស្សានេះប្រជាកសិករយើងជួបប្រទះគ្រោះធម្មជាតិរាំងស្ងួត និងតំបន់ខ្លះមានទឹកជំនន់យ៉ាងណាក្តីក៏ប្រជាកសិករដំណើរការការងារបង្កបង្កើនផលពីដើមរដូវរហូតមកដល់ពេលនេះទូទាំងប្រទេសអនុវត្តបាន ២៤២០៤៤៩ហិកតា គឺស្មើនឹង ១០០,៣៨ភាគរយនៃផែនការ។ នាថ្ងៃដដែលនោះដែរឯកឧត្តមរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និងសហការីក៏បានបន្តដំណើរអញ្ជើញទៅពិនិត្យវាយតម្លៃសកម្មភាពលក់ដូរផលនេសាទនៅទីក្រុងកំពង់ឆ្នាំង និងនៅតំបន់ឆ្នុកទ្រូក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដោយបានស្តាប់សេចក្តីរាយការណ៍ពីសំណាក់ឯកឧត្តមបណ្ឌិត ណៅ ធូកប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលស្តីអំពីការប្រមូលជលផលនេសាទការធ្វើចរាចរពីកន្លែងចាប់ទៅតាមទីផ្សារក្នុងខេត្ត-ក្រៅខេត្ត និងទីផ្សារមួយចំនួនទៀតនៅរាជធានីភ្នំពេញក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើសូមឲ្យបន្តការយកចិត្តទុកដាក់អំពីបទលើ្មសនៅក្នុងវិស័យជលផលជាពិសេសបទល្មើសនៃការប្រើប្រាស់ឧបករណ៍នេសាទខុស