នាព្រឹកថ្ងៃសុក្រ ១១រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ បានធ្វើបទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងដំណើរការឯកសារ (Document Tracking Information System) ទៅដល់មន្ត្រីរាជការក្នុងនាយកដ្ឋាន ដើម្បីបំបាត់បញ្ហាការបាត់បង់ឯកសារ ដោយការភ្លេចភ្លាំងជាយថាហេតុ......
ក្នុងនោះប្រព័ន្ធ DTIS គីជាប្រព័ន្ធមួយដែលមានលក្ខណៈជា Web Application ដែលធ្វើប្រតិបត្តិការនៅលើ Web Browser ដូចជា (Google Chrome, Mozilla Firefox, Opera, Safari, Exc....) របស់កុំព្យូទ័រ និងSmart Phone ដែលមានតួនាទីតាមដានរាល់ឯកសារដែលមានចរន្តនៅក្នុងអង្គភាពមួយ ឬច្រើនតាមរយៈទំនើបកម្មបច្ចេកវិទ្យ QR Code (Quick Response Code).....
នៅក្នុងបរិបទដែលពាក់ព័ន្ធទៅបច្ចេកវិទ្យាទំនើប ប្រព័ន្ធ DTIS បានដើរតួនាទីយ៉ាងសំខាន់ជាច្រើនដូចជា៖
នេះជាផ្នែកមួយដែសម្រួលដល់ការគ្រប់គ្រងឯកសារ និងជាបច្ចេកវិទ្យាថ្មីមួយសម្រាប់នាយដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ដែលអាចឲ្យមន្ត្រីរាជាការអាចយលដឹងកាន់តែច្បាស់
ពង្រឹងចំណេះដឹងនិងសមត្ថភាពប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាថ្មី
កំណត់និងយល់អំពីតម្រូវការ និងបញ្ហាប្រឈម នៅពេលបច្ចុប្បន្ន និងអនាគតរបស់អ្នកប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាថ្មី