ព័ត៌មានផ្សេងៗទៀត
នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅសាលប្រជុំខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ មានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ងួន សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ។