ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត បានចូលរួមសម្ពោធសមិទ្ធផលមួយចំនូន របស់មន្ទីរកសិកម្មខេត្តកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១។ លោកហេង ប៊ុនហោ ប្រធានមន្ទីរកសិករខេត្តបន្ទាយមានជ័យឱ្យដឹងថា អគារមន្ទីរកសិកម្មថ្មីដែលត្រូវសម្ភោធមានពីរអគារ គឺអគារគ្រឿងយន្តកសិកម្ម និងមន្ទីរកសិកម្មថ្មី។
ការកសាងសង់ប្រព្រឹត្តទៅ ក្រោមរូបភាពនៃការដោះដូរទីតាំងចាស់ ដោយចំណាយអស់ទឹកប្រាក់សរុប៣៩ម៉ឺនដុល្លារសហរដ្ឋអាមេរិច។ ហើយចំណាយថវិការរដ្ឋ២០០.០០០.000រៀលទៀត រៀបចំបរិវេនមន្ទីរ របងចាក់បេតុងផ្លូវចូល ដងទង់ជាតិ សួនច្បារ។
ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បានណែនាំឱ្យប្រជាជន នឹងថ្នាក់ដឹកនាំជំនាញទាំងអស់ នៃមន្ទីរខិតខំធ្វើការឱ្យបានលទ្ធផលលេចធ្លោថែមទៀត ពេលបានអគារការិយាល័យធ្វើការ និងហេដ្ឋារចនាសម្ព័ន្ធថ្មីសន្លាងទាំងនេះ៕