នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំឯកសារសម្រាប់ទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នៅសាធារណរដ្ឋសិង្ហបុរី ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការរអន្តរជាតិ។
អង្គប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សាលើធាតុចូល និងសំណើនានារបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រវាងកម្ពុជា និងសិង្ហបុរី ព្រមទាំងកំណត់ចំណុចពិភាក្សាដែលចាំបាច់ និងអទិភាពឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងចំគោលដៅ សម្រាប់គោរពជូន សម្តេចធិបតីនាយករដ្ខមន្រ្តី ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរីនាពេលខាងមុខ៕