ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី បានចុះធ្វើអធិការកិច្ចជាកិច្ចការមួយដ៏សំខាន់ក្នុងការទប់ស្កាត់ នូវបទល្មើស ទាំងក្នុងផ្ទៃប្រទេសក៏ដូចជាតំបន់ឆ្លងកាត់តាមព្រំដែនពីប្រទេសជិតខាងជាពិសេសការសើប បាននូវព័ត៌មានដើម្បីចុះបង្រ្កាបទាន់ពេលវេលា និងក្នុងគោលបំណង ដើម្បីលើកកម្ពស់ ការយល់ដឹងច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។