ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព
ចេញផ្សាយ ២១ មករា ២០១៩
2705
បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរយ:ពេល០៣ ថ្ងៃនៅសាធារណរដ្ឋហ្វីលីពីន (ថ្ងៃទី១៦-១៩) ត្រូវបានបញ្ចប់ នៅល្ងាចថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព និងដោយបាននាំយកមកជាមួយនូវសមិទ្ធផលសំខាន់ៗដូចខាងក្រោម÷
១-កិច្ចសហប្រតិបត្តិការជាមួយអង្គការ IRRI÷
ពង្រឹង និងពង្រីកយុទ្ធសាស្រ្តអភិវឌ្ឍផលិតកម្មពូជ ការជ្រើសរើស បន្សុត និងបង្កាត់ពូជ បង្កើនតម្លៃបន្ថែមតាមរយ:ការបំពេញខ្សែចង្វាក់ផលិតកម្មកសិកម្ម ការធ្វើទំនើបកម្មកសិកម្ម ការរៀប ចំចងក្រងយុទ្ធសាស្ត្រភាពជាដៃគូរយៈពេល ៥ឆ្នាំ(២០១៩-២០២៣) បន្តអនុវត្តផែនការដំណាក់កាលទី៣ នៃគម្រោង RIICE កសាងសមត្ថភាពមន្ត្រីជំនាញដើម្បីត្រួតពិនិត្យគុណភាព និងសុខភាពគ្រាប់ពូជ។ល។
២-កិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន÷
ភាគីទាំងពីរបានឯកភាពគ្នានៅលើចំណុចសំខាន់ៗដូចខាងក្រោម:
- បន្តជំរុញការអនុវត្តខ្លឹមសារនៃអនុស្សារណៈនៃការយោគយល់គ្នា
- ផ្តល់កិច្ចសហការក្នងការសាកល្បង និងប្រើប្រាស់ប្រព័ន្ធ Remote Sensing
- ការផ្តល់កិច្ចសហការក្នុងការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពអាហារ
- ការលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍កសិកម្ម ស្តីពីសុខភាពសត្វ និងដំណាំ
ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ហើយសង្ឃឹមនិងជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកមនសាធារណរដ្ឋហ្វីលីពីន និងជាមួយអង្គការ IRRI កាន់តែត្រូវបានពង្រឹង និងពង្រីកឲ្យបានតែល្អប្រសើរឡើងនាពេលអនាគត។