នៅវេលាព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាយកដ្ឋានកិច្ចការរដ្ឋបាលបានទទួលរៀបចំពិធីប្រគល់-ទទួលម៉ាស និងជែលលាងដៃ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Huwei ក្រោមអធិបតីភាពឯកឧត្តម ឡោ រស្មី នាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួង។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីឯកឧត្តមនាយករងខុទ្ទកាល័យ លោកប្រធានអង្គភាពអមទីស្តីការក្រសួង និងសហការី តំណាងខាងក្រុមហ៊ុន Huwei ដោយទទួលបានម៉ាសចំនួន ៤កេសធំ ស្នើនឹង២ម៉ឺនម៉ាស និងទឹកជែលលាងដៃ១កេសធំ ដើម្បីចែកជូនអង្គភាពអមទីស្តីការចំនួន១១អង្គភាពប្រើប្រាស់ ដោយក្នុង១អង្គភាពទទួលបានម៉ាស ចំនួន ៥០០ ស្មើនឹង១០ប្រអប់ និងទឹកជែលលាងដៃ ចំនួន២ដប។ បន្ទាប់ពីកម្មវិធីបានបញ្ចប់ទៅ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចផ្តល់ជូននូវសម្ភារទាំងនេះមួយចំនួនជូនទៅខាងមូលដ្ឋានស្រុកតំបែរ និងស្រុកកំពង់សៀម ដើម្បីយកទៅប្រើប្រាស់ផងដែរ។