ឯកឧត្តមបណ្ឌិត ច័ន្ទសារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានជំរុញអោយកសិករ ប្រកាន់យកកសិកម្ម តាមប្រព័ន្ធចម្រុះ ខណះដែលមានឧទារហណ៌ខ្លះ បានបង្ហាញរួចមកហើយថា ការធ្វើកសិកម្មប្រព័ន្ធចម្រុះ បានរួមចំណែកបង្កើនចំណួលក្នុងគ្រួសារ។
ការពីថ្ងៃទី10 ខែតុលា ឯកឧត្តមរដ្ឋមន្ត្រី នឹងមន្ត្រីថ្នាក់ដឹកនាំនាយកកដ្ឋានជំនាញ មួយចំនួនបានអញ្ជើញចុះពិនិត្យការធ្វើប្រព័ន្ធកសិកម្មចម្រុះ របស់កសិករ មែកឃឿន នៅភូមិបុសស្វាយ ឃុំបុសមន ស្រុករំដួលខេត្តស្វាយរៀង។
ក្នុងឳកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកអំពាវនាវដល់កសិករថា ដើម្បើធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារយើង ត្រូវប្រកាន់យកប្រព័ន្ធកសិកម្មចម្រុះចិញ្ចឹមសត្វត្រី ដាំបន្លែក្នុងភូមិ ដំណាំរួមផ្សំមួយចំនួនទៀត ក្រោយពេលច្រួតកាត់ ដួចជាដាំបន្លែ ល្ពៅ ឪឡឹក ត្រសក់ សណ្តែកដំឡូងជ្វានិយាយរូមដំណាំណា ដែលប្រើទឹកតិច និងធ្វើឡជីវឧស្ម័នធ្វើយ៉ាណាប្រើប្រាស់ដី ដែលមានស្រាប់អោយអស់លទ្ធភាព។
តាំងពីជីដូនជីតាមក កសិករប្រើដីស្រែតែមួយដង រួចទុកទំនេរពេញមួយឆ្នាំ។ មច្ជុប្បន្ននេះយើងមិនអាចធ្វើយ៉ាងដួចេនេះបានទៀតទេ ដោយសារសមាជិកគ្រួសារ ចេះតែកើនឡើ់ងតម្រូវការបរិភោគកាន់តែខ្ពស់ ដូច្នេះយើងត្រូវប្រើវាអោយអស់លទ្ធភាព ដោយប្រកាន់យកប្រព័ន្ធកសិកម្មសម្រុះ។
ការដាំដំណាំជាលក្ខណះគ្រួសារបែបនេះ ភាគច្រើនទីផ្សារនិយមចូលចិត្ត ដោយសារយើងមិនប្រើជីគីមី ប្រើតែកាកសំណល់ឡជីវឧស្ម័ននឹងជីកំប៉ុស៌្តមានគុណភាពល្អ ការមើលថែទាំបានដិតដល់។
ដូច្នេះមន្ទីរគួរតែជំរុញការសាងសង់ឡជីវឧស្ម័ន អោយបានគ្រប់គ្រួសារមួយទៀត ឡនេះអាចជួយជាថាមពលប្រើប្រាស់ ក្នុងគ្រួសារបានយ៉ាងល្អតម្លៃថោក។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់មន្ទីរកសិកម្មគ្រប់ខេត្តថា ចំពោះមន្ត្រីជំនាញកសិកម្ម ដែលបានចួលនិវត្តន៌មន្ទីរគួរអញ្ជើញពួកគាត់ជាមន្ត្រីកិច្ចសន្យាពីព្រោះពួកគាត់មានបទពិសោធន៌ច្រើនស្គាល់ភូមិសាស្ត្រច្បាស់លាស់យ៉ាងហោចណាស់ក៏អាចធ្វើជាទីប្រឹក្សាអោយមន្ទីរកសិកម្មដែរ៕