ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូបំពេញទស្សនកិច្ចសិក្សាជណ្ដើរត្រី នៅទីក្រុង New South Wales នៃប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
ទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ និងចែករំលែកបទពិសោធន៍អំពីដំណើរការក្នុងការសាងសង់ជណ្តើរត្រី ប្រសិទ្ធភាព និងនិរន្តរភាព រចនាផ្លូវត្រីច្រើនប្រភេទ រួមបញ្ចូលនិងទំនប់ ការពិនិត្យរោងចក្រ និងខ្សែច្រវាក់ក្នុងការកែច្នៃចំណីត្រី ការពិនិត្យក្នុងមន្ទីរពិសោធន៍លើការដាក់ស្លាកក្នុងការធ្វើចរាចរត្រី និងការពិនិត្យក្រពេញអ៉ីប៉ូភីសត្រី។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមផងដែរ ពីគណៈប្រតិភូនៃប្រទេសឥណ្ឌូនេស៊ី ថៃ ឡាវ និងវៀតណាម ហើយដែលទទួលបានការឧបត្ថម្ភពី Charld Sturt University នៃប្រទេសអូស្ត្រាលី៕