ព័ត៌មានផ្សេងៗទៀត
ថ្ងៃអង្គារ៍ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេខេត្ត បានរៀបចំពិធីចុះហត្ថាលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី"ការផលិត និងផ្គត់ផ្គង់គល់ស្លឹកគ្រៃ" រវាងសហគមន៍កសិកម្មមានជ័យស្នួលទ្រេត និងសហគមន៍ចំនួន២ និងក្រុមកសិករចំនួន ២ក្រុម ( ដែលមានបរិមាណគល់ស្លឹកគ្រៃសរុបចំនួន ៣២១,៩០តោន ក្នុងនោះរួមមាន៖ (១)សហគមន៍កសិកម្មផលិតពូជស្រូវសំរោងមានជ័យ (២)សហគមន៍កសិកម្មអូរជ្រៅរស្មីសាមគ្គី(៣)ក្រុមបណ្ដុំដាំស្លឹកគ្រៃ និង(៤)ក្រុមកសិកម្មសាមគ្គីថ្មគោលឃុំផ្គាំ ក្រោមអធិបតីភាពលោក ហួត សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធសរុបប្រមាណចំនួន ១៥នាក់ ស្រី ០៣នាក់។