ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃពុធនេះ ទី១០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបើកកិច្ចប្រជុំបន្តពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានអញ្ជើញរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តនប្រធានអង្គភាពសាមី និងលោកប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស និងមន្រ្តីជំនាញ។