នាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម
ចេញផ្សាយ ០៨ មករា ២០១៩
9007
នាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម
ការគ្រប់គ្រងរចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យជលផលនៅក្នុងប្រទេសកម្ពុជាត្រូវបានបាត់បង់ទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដូចវិស័យដទៃទៀតដែរ។ ក្នុងគោលដៅបន្តនិងពង្រឹងបណ្តាញការងារគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋបាលជលផលនាពេលបច្ចុប្បន្ននិងទៅអនាគត ឱ្យបានល្អប្រសើរក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏ដូចជារដ្ឋបាលជលផលបានកំណត់ប្រគល់តួនាទីភារកិច្ចឱ្យនាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្មជាអ្នកទទួលខុសត្រូវ និងគ្រប់គ្រងផ្ទាល់នូវក្របខ័ណ្ឌមន្ត្រីរាជការនៅតាមបណ្តាវិទ្យាស្ថានស្រាវជ្រាវការិយាល័យអង្គភាពស្ថានីយ៍ស្រាវជ្រាវក្រោមឱវាទក៏ដូចជាគ្រប់គ្រងស្ថិតិមន្ត្រីរាជការនៅតាមអធិការដ្ឋានខណ្ឌផ្នែក សង្កាត់ទូទាំងប្រទេសផងដែរ។
តួនាទី និងភារៈកិច្ចនាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម
- សម្របសម្រួល ទំនាក់ទំនង និងពិធីការជាមួយបណា្តស្ថាប័ន និងអង្គការនានា និងគ្រប់គ្រងសណ្តាប់ធ្នាប់សន្តិសុខ និង ទំនាក់ទំនងផ្ទៃក្នុង រដ្ឋបាលជលផល
- ចូលរួមត្រួតពិនិត្យ វាយតម្លៃលទ្ឋផលការងារ និងលើកសំណើតែងតាំង វាយតម្លៃលើក សរសើរ រំសាយឋានៈតួនាទី ឬកែសម្រួលរចនាសម្ព័ន្ឋ តាមស្ថានភាពជាក់ស្តែង
- រៀបចំការងារបៀវត្សពលកម្ម ប្រាក់កម្រៃ និងរបបឧបត្ថម្ភមន្រ្តីជលផល និងបែងចែកផ្គត់ផ្គង់់ គ្រប់គ្រងនិងជួសជុល អាគា រយានយន្តនិងសម្ភារៈ ប្រើប្រាស់របស់រដ្ឋបាលជលផល
- គ្រប់គ្រងបណ្ណាល័យ និងប្រព័ន្ធព័ត៌មានវិទ្យាជលផល
- រៀបចំផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងការគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការ និងជម្រុញ លើកទឹកចិត្តឱ្យមានសមភាព និង សមធម៌យ៉េនឌ័រ
- ចូលរួមរៀបចំ និងសម្របសម្រួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញនានា និងបំពាក់បំប៉នវិធីសាស្រ្តទប់ស្កាត់បទ ល្មើសជំនាញយុត្តិធម៌ និងក្រមសីលធម៌ ដល់មន្ត្រី នគរបាលយុត្តិធម៌ជលផល
- បណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តនានា
- រៀបចំកសាងពិនិត្យ និងកែសម្រួលសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានពាក់ពន័្ធនឹង វិស័យជលផល
- រៀបចំសំណុំរឿង ដោះស្រាយបទល្មើសជលផលតាមនីតិវិធី តាមដាន និងជម្រុញការ អនុវត្តសេចក្តីសម្រេចអំពី អំពើល្មើស ជលផលនិងត្រួតពិនិត្យបញ្ជីសំណុំរឿងបទល្មើស ជលផលនៅគ្រប់លំដាប់ថ្នាក់ របស់រដ្ឋបាលជលផល
- ធ្វើអន្តរាគមន៍ និងចុះជួយទប់ស្កាត់បទល្មើសជលផលក្នុងទូទាំងប្រទេស
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។
រចនាសម្ព័ន្ឋនាយកដ្ឋាន
នាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម ដឹកនាំដោយប្រធាន នាយកដ្ឋានមួយរូប និងអមដោយ អនុប្រធាននាយកដ្ឋានមួយចំនួនជាជំនួយការតាមការចាំបាច់។នាយកដ្ឋាន កិច្ចការរដ្ឋបាល និងនីតិកម្ម ជា សេនាធិការឱ្យរដ្ឋបាលជលផល មានការិយាល័យចំណុះ ចំនួន ៤ ដូចខាង ក្រោម ៖
- ការិយាល័យរដ្ឋបាល និងផ្គត់ផ្គង់
- ការិយាល័យបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
- ការិយាល័យនីតិកម្ម
- ការិយាល័យវិវាទកម្ម
ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១ រូប និងអមដោយ អនុប្រធានមួយចំនួន ជាជំនួយការតាមការចាំបាច់។
តួនាទី ភារកិច្ចការិយាល័យនីមួយៗ មានដូចខាងក្រោម ៖
២.១. ការិយាល័យរដ្ឋបាល និងផ្គត់ផ្គង់ ៖
- គ្រប់គ្រម្រួលការងារទំនាក់ទំនងផ្ទៃក្នុងរដ្ឋបាលជលផលជាមួយបណ្ដា ស្ថាប័ន និងអង្គការនានា
- រៀបចំ ចាត់ចែង និងគ្រប់គ្រងលិខិតរដ្ឋបាលនានា និងផ្គត់ផ្គង់ក្នុងកិច្ចប្រជុំ និង ពិធីផ្សេងៗ
- ចាត់ចែង និងគ្រប់គ្រងបណ្ណាល័យ និងប្រព័ន្ធព័ត៌មានវិទ្យាជលផល
- ពិនិត្យ និងផ្ដល់យោបល់ជូនថ្នាក់ដឹកនាំនូវរាល់ឯកសារចេញ-ចូល
- សម្របសម្រួល និងរៀបចំកម្មវិធីការងារជូនថ្នាក់ដឹកនាំ
- សណ្ដាប់ធ្នាប់ ការពារសន្ដិសុខក្នុងទីតាំងរដ្ឋបាលជលផល ឬពិធីពាក់ព័ន្ធនានា
- គ្រប់គ្រ ជួសជុលអគារ យានយន្ដ និងសម្ភារៈប្រើប្រាស់របស់រដ្ឋបាលជលផល
- រៀបចំតាក់តែងលំអសោភ័ណភាពក្នុងពិធីបុណ្យជាតិ ឬអន្ដរជាតិ
- រៀបចំចាត់ចែងកម្លាំង និងមធ្យោបាយធ្វើដំណើរក្នុងពិធីផ្សេងៗ
- រៀបចំគ្រប់គ្រងរាល់ការស្នើសុំទំនាក់ទំនងរបស់អង្គភាពក្រោមឱវាទ ស្ថាប័ន និង អង្គភាពនានាជាមួយ ថ្នាក់ដឹកនាំ និងជាជំនួយការថ្នាក់ដឹកនាំលើរាល់ការងារពាក់ព័ន្ធ
- សរុបរបាយការណ៍ប្រចាំខែ ត្រីមាសឆមាសប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និងលទ្ធផល ការងាររបស់នាយកដ្ឋាន
- អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។
២.២. ការិយាល័យបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
- រៀបចំ និងអនុវត្ដយុទ្ធសាស្ដ្រគ្រប់គ្រងធនធានមនុស្ស
- គ្រប់គ្រងក្របខណ្ឌមន្ដ្រីរាជការ វាយតម្លៃលទ្ធផលការងារ និងលើកសំណើតែងតាំង លើកសរសើរ ឬ រំសាយឋានៈ តួនាទី
- រៀបចំ ចាត់ចែង និងគ្រប់គ្រងការងារបៀវត្សពលកម្ម និងរបបឧបត្ថម្ភផ្សេងៗ
- ជំរុញ សម្របសម្រួល និងលើកទឹកចិត្ដឱ្យមានសមភាព និងសមធម៌យ៉េនឌ័រ
- រៀបចំផែនការ និងចាត់ចែងរាល់ការងារអភិវឌ្ឍន៍ធនធានមនុស្ស និងការងារផ្សព្វផ្សាយពាក់ព័ន្ធនឹងការងារពង្រឹងសមត្ថភាព
- គ្រប់គ្រង រៀបចំ និងចូលរួមសម្របសម្រួលរាល់ការបណ្ដុះបណ្ដាល និងពង្រឹង សមត្ថភាពជំនាញ
- សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ការិយាល័យ
- អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។
២.៣. ការិយាល័យនីតិកម្ម ៖
- រៀបចំ កសាង ពិនិត្យ និងកែសម្រួលសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យជលផល
- ប្រមូល និងចងក្រងរាល់ឯកសារច្បាប់ដែលពាក់ព័ន្ធ
- តំណាងរដ្ឋបាលជលផលក្នុងការដោះស្រាយបទល្មើសជលផលនៅ តុលាការ
- ផ្សព្វផ្សាយ តាមដាន និងជំរុញការអនុវត្ដន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា
- រៀបចំបំពាក់បំប៉នដល់មន្ដ្រីនគរបាលយុត្ដិធម៌អំពីការងារនីតិកម្ម និងនីតិវិធីដោះស្រាយបទល្មើស
- អនុវត្ដសាលក្រម ឬសាលដីការបស់តុលាការលើបទល្មើសជលផល
- ធ្វើសំណើតែងតាំង ឬដកហូតតួនាទីជាមន្ដ្រីនគរបាលយុត្ដិធម៌តាមនីតិវិធី
- សរុបរបាយការណ៍ប្រចាំខែ ត្រីមាសឆមាសប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ ការិយាល័យ
- អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។
២.៤. ការិយាល័យវិវាទកម្ម ៖
- រៀបចំ និងសម្របសម្រួលការធ្វើផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល
- ចូលរួមដោះស្រាយទំនាស់នានាដែលពាក់ពន្ធ័នឹងវិស័យ
- រៀបចំសំណុំរឿងដោះស្រាយបទល្មើសជលផលតាមនីតិវិធី
- រៀបចំបែបបទធ្វើសេចក្ដីសម្រេចពិន័យអន្ដរការណ៍
- តាមដាន និងជំរុញការអនុវត្ដន៍សេចក្ដីសម្រេចអំពីការពិន័យ និងលក់វត្ថុតាង
- ត្រួតពិនិត្យបញ្ជីសំណុំរឿងបទល្មើសជលផលនៅគ្រប់លំដាប់ថ្នាក់ របស់រដ្ឋបាលជលផល
- ធ្វើអន្ដរាគមន៍ និងចុះជួយទប់ស្កាត់បទល្មើសជលផលក្នុងទូទាំងប្រទេស
- ពិនិត្យ និងវាយតម្លៃការអនុវត្ដន៍វិធានការបង្ក្រាបបទល្មើសជលផល គ្រប់ប្រភេទ
- សរុបរបាយការណ៍ប្រចាំខែត្រីមាស ឆមាសប្រាំបួនខែនិងប្រចាំឆ្នាំស្ដីពីសកម្មភាព និងការងារបទល្មើសជលផលទូទាំង ប្រទេស
- អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។
មន្ត្រីនាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម
មន្ត្រីនៅក្នុងនាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្មមានចំនួនសរុប ៥១ នាក់ (ស្រី ២១នាក់ប្រុស ៣០នាក់ ចំនួននេះត្រូវ
បានបែងចែកជាកម្រិតជំនាញដូចខាងក្រោមនេះ៖
|
បណ្ឌិត |
: |
០១ នាក់ |
|
បរិញ្ញាប័ត្រជាន់ខ្ពស់ |
: |
១៣ នាក់ |
|
បរិញ្ញាប័ត្រ |
: |
២០ នាក់ |
|
បរិញ្ញាប័ត្ររង |
: |
០៩ នាក់ |
|
បឋម |
: |
០៦ នាក់ |
|
បណ្តុះបណ្តាល |
: |
០៥ នាក់ |
ទំនាក់ទំនង
លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម
ទូរស័ព្ទៈ (៨៥៥) ០១៧ ៧៣៥ ១៦៩
Email: honghy_20@yahoo.com