ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យបច្ចុប្បន្នភាព និងវឌ្ឍនភាពការងាររបស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិ៣២ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីមន្ត្រីរបស់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាមផងដែរ។
ការចុះពិនិត្យវឌ្ឍនភាពការងារនេះ ធ្វើឡើងក្នុងគោលបំណង ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការនៃវិទ្យាស្ថាន និងជំរុញគោលដៅអភិវឌ្ឍន៍ចំណូល ការពិនិត្យលើទីតាំងភូមិសាស្ត្រ ព្រមទាំងសិក្សាស្វែងយល់ពីបញ្ហាដែលវិទ្យាស្ថានកំពុងជួបប្រទះជាដើម។
ក្រោយពីបានចុះពិនិត្យ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់មន្ត្រីឱ្យខិតខំប្រឹងប្រែងត្រិះរិះពិចារណាការដាំ ឬចិញ្ចឹមសត្វក្នុងចំការកៅស៊ូបន្ថែម ដើម្បីបង្កើនចំណូលចូលក្នុងវិទ្យាស្ថានថែមទៀតផង៕