ព័ត៌មានផ្សេងៗទៀត
ថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីប្រកាសលទ្ធផលជ័យលាភីអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងជម្រុះ ៣ដំណាក់កាល ចាប់ពីដើមខែមេសា។ តាមរយៈព្រឹត្តិការណ៍នេះ ម្ចាស់ជ័យលាភីអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម លើកឡើងថា កម្មវិធីប្រឡងប្រណាំងសមត្ថភាពកែច្នៃកសិផលដែលជាដំណាំយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាលនេះ គឺជួយបង្កើនទំនុកចិត្តដល់សហគ្រាសអ្នកកែច្នៃផលិតកម្មកសិផលខ្មែរសម្រាប់ចែកចាយលើទីផ្សារ។