ព័ត៌មានផ្សេងៗទៀត
ថ្ងៃសៅរ៍ដដែល ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសានប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញ បានចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញ មកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាប ក្នុងកសិដ្ឋានចិញ្ចឹមកន្ធាយរបស់លោក ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។