ព័ត៌មានផ្សេងៗទៀត
ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំកសិកម្ម Tricyclazole ឡើងវិញ និងការណែនាំពីរបៀបប្រើប្រាស់នៅក្នុងខេត្តបាត់ដំបង ។ ក្រោមអធិបតីភាពលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក.ក្រុង ដោយមានការចូលរួមពីប្រធាន.អនុប្រធានការិយាល័យ និងមន្រ្តីនីតិកម្មកសិកម្មមកពីខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តកំពង់កំពង់ឆ្នាំង ខេត្តពោធិសាត់ និងខេត្តកោះកុង ព្រមទាំងពាណិជ្ជករ អាជីវករ និងអ្នកពាក់ព័ន្ធប្រមា១០០នាក់ ដោយបានអនុវត្តតាមគោលការណ៍ ៣កុំ ៣ការពារ ។