នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការគណនាថ្លៃដើមនៃផលិតកម្ម និងការកែច្នៃក្នុងខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី ដឹកនាំដោយលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម និងមានការអញ្ជើញចូលរួមពីលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក លូកាស់ សាល អនុប្រធានគម្រោង CRAS តំណាងអង្គការ GIZ ព្រមទាំងមានការអញ្ជើញចូលរួមពីសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី សហគមន៍កសិកម្ម អ្នកប្រមូលទិញ និងកសិករដាំដុះដំណាំស្វាយចន្ទី នៅសណ្ឋាគាររី ខេត្តសៀមរាប។ សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងដើម្បី ១).បង្ហាញអំពីលទ្ធផលបឋមដែលបានរកឃើញកន្លងមកដោយលម្អិតទៅលើការគណនាថ្លៃដើមនៃផលិតកម្ម និងការកែច្នៃក្នុងខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី ដោយនាយកដ្ឋានកសិ-ឧស្សាហកម្ម និង២).ប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីកែលម្អចំណុចខ្វះខាត និងរៀបចំជាឯកសារបច្ចេកទេសសម្រាប់ជំនួយដល់ការអភិវឌ្ឍន៍វិស័យស្វាយចន្ទីនៅកម្ពុជា។