នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ក្រុមការងាររបស់នាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស ដឹកនាំដោយ លោក ហេង ប៊ុននី អនុប្រធាននាយកដ្ឋាន បានចុះសិក្សាតម្រូវការនៃការប្រើប្រាស់ធនធានមនុស្សបច្ចុប្បន្ន នៅមជ្ឍមណ្ឌលព័ត៌មាននិងឯកសារកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណងនៃការចុះសិក្សានេះ ដើម្បី៖
១.ចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលមានវិស័យអាទិភាព៤ គឺមនុស្ស ផ្លូវ ភ្លើង និង ទឹក ហើយបានកំណត់យ៉ាងច្បាស់នៅក្នុងចតុកោណទី១ គឺការអភិវឌ្ឍធនធានមនុស្ស
២.ការប្រើប្រាស់ឱ្យបានកាន់តែប្រសើឡើងនូវសមត្ថភាពការងារដែលមានសម្រាប់និងការអភិវឌ្ឍន៍សមត្ថភាពការងារថ្មី តម្រូងឱ្យមានវិធីសាស្ត្រដែលមានលក្ខណៈជាប្រព័ន្ធ ព័ត៌មានដែលអាចជឿទុកចិត្តបានស្តីពីសមត្ថភាពការងារដែលមានស្រាប់និងតម្រូវការប្រត្តិបត្តិសម្រាប់បច្ចុប្បន្ន និងអនាគត ស្របតាមយុទ្ធសាស្ត្រទី៤នៃគោលនយោបាយ ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ឆ្នាំ២០១៣
៣.រកឱ្យឃើញនូវតម្រូវការនៃការប្រើប្រាស់ធនធានមនុស្សជាក់ស្តែង ទាំងចំនួន ជំនាញ និងការងារគ្រប់គ្រង ការដាក់មន្ត្រីឱ្យចំកន្លែងតម្រូវការ ដាក់មន្ត្រីឱ្យចំជំនាញ។