ព័ត៌មានផ្សេងៗទៀត
-នាថ្ងៃព្រហស្បតិ៍ ៥ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងដឹកនាំដោយ លោក អ៊ីវ សុខសាន្ត អគ្គាធិការរង លោកអធិការ លោកប្រធាន អនុប្រធានការិយាល័យ និងមន្ត្រី នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីការិយាល័យទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានបើកកិច្ចប្រជុំចុះធ្វើអធិការកិច្ចលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងពិនិត្យលើចំណុចខ្វះខាតមួយចំនួនរបស់មន្ទីរដែលក្រសួងបានណែនាំឱ្យកែលម្អកន្លងមក។
-កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។