នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសការី បានបន្តដំណើរចុះពិនិត្យ និងស្វែងយល់ពីការរីកចម្រើននៃកសិដ្ឋានកង្កែប និងជ្រូក ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាពិសេសខេត្តសៀមរាប និងបានពិភាក្សាលើប្រាក់ចំណូលដែលទទួលបានពីការចញ្ចឹមតាមរបៀបកសិដ្ឋាន របស់កសិករ ចាន់ ទីហ័រ ស្ថិតក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការផ្ទៀងផ្ទាត់មើលឡើងវិញ ពាក់ព័ន្ធទៅនឹងការត្អូញត្អែររបស់ប្រជាកសិករមួយចំនួន ដែលបានបញ្ចេញមតិកន្លងមក តាមរយៈបណ្តាញហ្វេកបុក ថាការចិញ្ចឹមសត្វកន្លងមកមិនទទួលបានប្រាក់ចំណេញទេ ដោយមូលហេតុទីផ្សារ និងមិនអាចធ្វើការប្រគួតប្រជែងទីផ្សារជាមួយការនាំចូលពីប្រទេសជិតខាងបាន ។ តាមការបញ្ជាក់របស់កសិកររូបនេះបានបញ្ជាក់អោយដឹងថា ការចញ្ចឹមរបស់គាត់គឺជាការចិញ្ចឹមជាលក្ខណៈគ្រួសារ ហើយមានភាពឯករាជ្យដាច់ពីក្រុមហ៊ុនផ្គត់ផ្គង់ចំណី និងសាច់សត្វក្នុងស្រុក ហើយការចិញ្ចឹមរបស់គាត់ពុំដែលមានបញ្ហាប្រឈម ដូចជាជម្ងឺអ្វីមួយមករាត្បាតបានឡើយ ដោយគាត់បានយល់ដឹងពីបច្ចេកទេសនៃការចិញ្ចឹមនេះខ្ពស់តាមរយៈមន្រ្តីផលិកម្ម និងបសុព្យាបាល និងខណ្ឌរដ្ឋបាលជលផល ។ នាពេលនេះគាត់អាចរកចំណូលបានប្រមាណពីជាង ៧ពាន់ ទៅជាងមួយម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ ហើយពុំដែលមានការជួបប្រទះទៅនឹងទីផ្សារក្នុងស្រុកឡើយ ។
In the afternoon of 24 May 2016, after attending the Royal Plaughing Ceremony, H.E Veng Sakhon, Minister of MAFF, and accompanied MAFF's officials, took time to visit Mr. Chan Tyhor, a successful frog and pig rearer, at Kontout village, Songkat Phneat, Krong Sereisophorn, Banteay Meanchey province, and learn about the success of the rearer in his farming practice and his product supply to local markets, particularly in Siemreap province. In that occassion, a discussion was also held on the farming incomes to verify with recent complaints in facebook on cost incompetitiveness of our local products to the imported ones from neighboring countries, that caused local production failure. According, to the rearer, his farming was a family scale, independent from local feed and meat production companies, and that he had never encountered any serious octacles, such as disease outbreaks, as he applied the rearing techniques learned from local Animal Production and Health, and Fisheries offcials. From this family- scale animal rearing, he earned from $7,000 to over $10,000, annually, regardless to local market problems.