កម្មវិធីទី២៖
ក្នុងស្រុកសាលាក្រៅដដែល ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម និងលោកជំទាវអភិបាលរងខេត្ត រួមជា មួយសហការីបានបន្តដំណើរមកចូលរួមកម្មវិធីចាក់ថ្នាំការពារជំងឺឆ្លងសត្វពាហន:នៅភូមិទំនប់ ឃុំស្ទឹងត្រង់។ ថ្ងៃនេះ គោចំនួន ៤៨ក្បាល (មានញី ឈ្មោល តូច ធំ) បានយកមកចាក់ថ្នាំការពារជំងឺ សារទឹក។ "ការពារប្រសើរជាងព្យាបាល" បើទោះបីខេត្តមិនទាន់មានផ្ទះដំងឺឆ្លងគោ ក្របី ប៉ុន្តែតាមរបាយការណ៍របស់ការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វបានឲ្យដឹងថា គោ ក្របីចំនួន ១ ៧៨៤ក្បាលត្រូវបានចាក់ថ្នាំការពារជំងឺអុតក្តាម និងសារទឹក ហើយកម្មវិធីនេះនឹងនៅតែបន្តឲ្យ បានគ្រប់គោ ក្របីចំនួន ១ ១ ៦៦៦ក្បាល ដែលជាតួលេខសរុបគោ ក្របីទូទាំងខេត្ត។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ និងមន្រ្តីជំនាញខិតខំអនុវត្តឲ្យបានគ្រប់ផែនការ ធ្វើយ៉ាងណាឲ្យសត្វពាហន:របស់ប្រជាពលរដ្ឋទទួលបានថ្នាំការពារ ចៀសវាងការកើតជំងឺឆ្លងដែលនាំឲ្យប៉ះពាលដល់ផលិតកម្មគោ ក្របី រួមទាំងសេដ្ឋកិច្ចគ្រួសារ។ ត្រូវជំរុញឲ្យកសិករយើងចិញ្ចឹមគោក្នុងក្រោល ឬក្នុងកសិដ្ឋានត្រឹមត្រូវតាមបច្ចេកទេស ធានាបានសុខភាពល្អ និងចំណូលខ្ពស់ ឈប់លែងសត្វគោ ក្របីឲ្យដើរស៊ីពាសវាលពាសកាលដែលជាឱកាសឆ្លងជំងឺបានយ៉ាងងាយ និងបំផ្លាញផលដំណាំទៀតផង។ ចិញ្ចឹមសត្វត្រូវចាក់ថ្នាំការពារជំងឺឆ្លងគ្រប់ប្រភេទ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រីបានយកឱកាសនេះ ណែនាំឲ្យម្ចាស់សត្វ មាន់ ទា ជ្រូក គោ ក្របី ចៀម និងពពែរ ទាំងជាលក្ខណគ្រួសារ និងក្រុមហ៊ុននៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ចាក់ថ្នាំការពារសត្វឲ្យបានទៀងទាត់ និងជាប្រចាំ ដើម្បីធានាថាសត្វចិញ្ចឹមមានសុខភាពល្អសម្រាប់មនុស្សបរិភោគ។