នៅក្នុងច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំត្រៀមសម្រាប់កិច្ចសន្ទនាទ្វេភាគីជប៉ុន-កម្ពុជាលើកទី៥ ស្តីពីខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងរវាងកម្ពុជា និងជប៉ុន (ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩) ក្រោមការសម្របសម្រួលនិងដឹកនាំដោយលោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។ គោលបំណងនៃកិច្ចប្រជុំត្រៀមនេះគឺក្នុងគោលបំណងពិនិត្យវឌ្ឍនភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងរវាងកម្ពុជា និងជប៉ុន។ កិច្ចប្រជុំត្រៀមនេះបានធ្វើឡើងដោយមានការអញ្ជើញចូលរួមពីមន្រ្តីនៃអង្គភាពជំនាញដែលពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន ដែលធ្វើឱ្យកិច្ចការនេះមានការផុលផុស និងប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា។