ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃចន្ទ១២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្សបានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីពិសោធន៍ជាតិ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការដឹកនាំដោយលោក អ៊ុំ សាវី អនុប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំនៃនាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស នៅសាលប្រជុំនាយកដ្ឋានផែនការ និងស្ថិតិ។