ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០ នាទីព្រឹក នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋាន ជាន់ទី២ បានបើកកិច្ចប្រជុំស្តីពី “ ស្តាប់របាយការណ៍សកម្មភាពការងារតាមការិយាល័យជំនាញចំណុះឱ្យអគ្គាធិការដ្ឋានប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់អគ្គាធិការដ្ឋាន និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ” ក្រោមអធិបតីភាព ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ និងមានការចូលរួមពីសំណាក់លោក លោកស្រី អគ្គាធិការរង លោក លោកស្រី អធិការ លោកប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ លោក លោកស្រី នាងកញ្ញាជាមន្ត្រីរាជការនៃអគ្គាធិការដ្ឋានទាំងអស់។