ៅថ្ងៃអង្គារ ៤កេីត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស បានចុះសិក្សាអំពី តម្រូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារក្រោមការដឹកនាំនិងសម្របសម្រួលដោយលោក ធីវ វណ្ណធីរ អនុប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។ គោលបំណងនៃការសិក្សានេះគឺ រកឲ្យឃើញនូវតម្រូវការបន្ថែមសម្រាប់ធ្វើការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីរាជការ ជំរុញនិងអភិវឌ្ឍន៍ជំនាញបច្ចេកទេស ដែលកំពុងមានស្រាប់និងមិនទាន់មាន ធ្វើយ៉ាងណាឲ្យមន្ត្រីរាជការមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់នូវសេវាសាធារណៈក្នុងវិស័យនីមួយៗនៅក្នុងតំបន់ ស្របតាមផែនយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគឺធនធានមនុស្សជាកត្តាទីមួយនឹងជាអាទិភាពចំបង ក្នុងការស្តារនិងអភិវឌ្ឍន៍សមត្ថភាព អនុវត្តន៍តួនាទីភារកិច្ចទទួលបានលទ្ធផលល្អ។ជាពិសេស ការរៀបចំផែនការបណ្តុះបណ្តាលធនធានមនុស្សជាកត្តាសំខាន់ដែលគ្រប់អង្គភាពទាំងអស់ត្រូវតែធ្វើអោយខានតែបាន។