ព័ត៌មានផ្សេងៗទៀត
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីរាជការនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដឹកនាំដោយឯកឧត្ដម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចូលជួបសំណេះសំណាល និងគោរពជូនពរឯកឧត្ដម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃឆ្នាំកុរ ដែលនឹងមកដល់នាពេលខាងមុខ។