នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨ នឹង៣០នាទីព្រឹក នៅសណ្ឋាគារទន្លេរបាសាក់២ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយ វិទ្យាស្ថានការពាររុក្ខជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មចិន បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី "វិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីនៃការគ្រប់គ្រងបៃតង សម្រាប់អភិវឌ្ឍន៍កសិកម្ម” ក្រោមអធិបតីភាពលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឃ្យូ តឺវិន អគ្គនាយករងវិទ្យាស្ថានការពាររុក្ខជាតិ នៃបណ្ឌិត្យសភា វិទ្យាសាស្ត្រកសិកម្មប្រទេសចិន ប្រធានគណៈប្រតិភូ ដែលវគ្គបណ្តុះបណ្តាលនេះមានរយៈពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការឧបត្ថម្ភពី "Lacang-Mekong Cooperation Special Fund Project (LMCSF)។
ក្នុងនោះមានការចូលរួមពី នាយកដ្ឋានកសិ-ឧស្សាហកម្ម នាយកដ្ឋាននីតិកម្មកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត កសិករឆ្នើមគ្រប់រាជធានី ខេត្ត និងមានការចូលរួមពីប្អូនៗនិស្សិតសកលវិទ្យាល័យកសិកម្មចំការដូង និងសកលវិទ្យាល័យកសិកម្មព្រែកលាប គោលបំណងសំខាន់វគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីចែករំលែកនូវបច្ចេកទេស ដែលបានមកពីការធ្វើពិសោធន៍ដោយផ្ទាល់ពាក់ព័ន្ធនឹងបច្ចេកទេសក្នុងការប្រើប្រាស់វិធានការចម្រុះសម្រាប់គ្រប់គ្រងកត្តាចង្រៃលើដំណាំ។