ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាស្តីពី ការប្រើប្រាស់ឧបករណ៍ និងកម្មវិធីសម្រាប់ដំណើរការរៀបចំប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ (Virtual Conference) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (អគារតេជោសន្តិភាព សាលប្រជុំលឿងរាជ)។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីណែនាំពីការប្រើប្រាស់ឧបករណ៍ និងកម្មវិធីសម្រាប់ដំណើរការកិច្ចប្រជុំផ្សេងៗតាមរយៈកម្មវិធី Zoom, Microsoft Teams, Webex, Webinar...ដល់អង្គភាពអមទីស្តីការក្រសួង និងជំនួយការថ្នាក់ដឹកនាំ ដើម្បីសម្រួលដល់ការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។