កាលពីថ្ងៃទី២៣ ខែមិនា លោក រដ្ឋមន្ត្រីក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទ ច័ន្ទ សារុន រួមដំណើរជាមួយមន្ត្រីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញមួយចំនួន បានអញ្ជើញទៅពិនិត្យមើល ស្រែប្រាំងនិងពិនិត្យសកម្មភាពបូមទឹកស្រោច ស្រពស្រូវប្រាំងនៅស្ថានីយបូមទឹកសម្តេច ហ៊ុន សែន ២២ និង២៣ និងស្ថានីយបូមទឹកមិត្តភាពកម្ពុជាកូរ៉េ៨ព្រមទាំងជួបជាមួយកសិករចំនួន១០០ គ្រួសារ នៅទីនោះ។
ក្នុងឱកាសនោះ ប្រធានមន្ទីរកសិកម្មស្រុក ប្រធានក្រុមប្រឹក្សាស្រុក បានធ្វើរបាយការណ៍ទាក់ ទងទៅនឹងបញ្ហាការងារបង្កបង្កើនផល លោក ងិន ឆាយ ប្រធាននាយកដ្ឋាន កសិកម្មបានផ្តល់ការ ណែនាំដល់កសិករ មួយចំនួនអំពីបច្ចេកទេសធ្វើកសិកម្ម ដែលនឹងធ្វើឱ្យទទួលបានផលច្រើន។
មានប្រសាន៍នៅក្នុងជំនួបនោះលោករដ្ឋមន្ត្រី បានអំពាវនាវសុំ ឱ្យកសិករប្តូរទម្លាប់ពីការព្រោះ ទៅស្ទួងវិញ ចំណេញពូជនិងទទួលទិន្នផលច្រើន។
លោកបានទាញអារម្មណ៍ឱ្យកសិករមានការគិតគូរ ផងដែរក្នុងការធ្វើកសិកម្មពោលត្រូវគិតពីការចំណាយ និងចំណូល។ គិតគូរពីចំនួនប្រជាជនចេះតែ កើនឡើងផ្ទៃដីស្រែនៅតែដដែលដូច្នេះត្រូវពង្រឹងលទ្ធភាពចិញ្ចឹមលើផ្ទៃដីដដែល។
លោកបានរំលឹក ទៀតថានៅកន្លែងណាដែលមិនអាចធ្វើស្រែបានផលច្រើនត្រូវចាប់ផ្តើមពិចារណារកហេតុផលច្រើន ត្រូវចាប់ផ្តើមពិចារណារកហេតុផលតាមរយៈការសាកសួរអ្នកបច្ចេកទេសសួរមន្ត្រីជំនាញនៅជិតៗ ខ្លូន។ ប្រសិនបើចង់ប្តូរពូជ ចង់ប្រើជី ចង់ប្រើថ្នាំសម្លាប់សត្វល្អិតត្រូវសួរនាំពីមន្ត្រីជំនាញកសិនកុំតាម គ្នាប្រើតែតាមអ្នកលក់ប្រាប់។
លោករដ្ឋមន្ត្រីបានជូនជាគំនិតថា អនាគតក្នុងតំបន់នេះគួររៀបចំសហគមន៍ប្រើប្រាស់ពូជណា មួយដែលទីផ្សារត្រូវការ មន្ទីរកសិកម្មខេត្តត្រូវធ្វើការឱ្យបានច្រើនជាងនេះ។ នាយកដ្ឋានដំណាំស្រូវ នាយកដ្ឋានផ្សព្វផ្សាយកសិកម្មត្រូវព្យាយាមចុះមកផ្សព្វផ្សាយបច្ចេកទេសឱ្យបានទូលំទូលាយ។ ត្រូវ មករកកសិករមុន កុំរងចាំឱ្យកសិករទៅរកយើង។
យើងស៊ូទ្រាំនឿយធ្វើយ៉ាងណាឱ្យបងប្អូនប្រជាកសិករយើងមានជីវភាពធូរធារហើយ កាលណា ជីវភាពធូរធាររបស់ពួកគាត់ ត្រូវបានកែប្រែនេះគឺជាលទ្ធផលនៃការខិតខំតស៊ូរៀនសូត្ររបស់យើង គ្រប់ៗគ្នា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា នៅមូលដ្ឋានគឺជាប្រភពបញ្ហាទាក់ទងនឹងកសិកម្មហើបញ្ហា ទាំងអស់ត្រូវធ្វើការដោះស្រាយជាបណ្តើរៗធ្វើយ៉ាងនេះទើបការងារកសិកម្មមានការរីកចម្រើន៕