ព័ត៌មានផ្សេងៗទៀត
-នាព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅបន្ទប់ប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ដឹកនាំដោយ ឯកឧត្តម គឹម សុន អគ្គាធិការ អមដោយមន្ត្រីអគ្គាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងមានការចូលរួមពីលោកប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យនីតិកម្មកសិកម្មទាំងអស់បានបើកកិច្ចប្រជុំ ចុះធ្វើអធិការកិច្ចលើការងារដឹកនាំ និងគ្រប់គ្រងរបស់ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងចុះត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មក្នុងខេត្តពោធិ៍សាត់។
-កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។