ព័ត៌មានផ្សេងៗទៀត
សាកលវិទ្យាល័យភូមិន្ទកសិកម្ម៖ ចាប់ពីថ្ងៃចន្ទ ២ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃអង្គារ ១០ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក ឡោ សេង អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង បានចុះធ្វើសវនកម្មតាមផែនការសវនកម្មផ្ទៃក្នុង ឆ្នាំ២០២០ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។