ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
3
នាយកដ្ឋានកិច្ចការរដ្ឋបាល
ការិយាល័យរដ្ឋបាល
លេខៈ ករប ថ្ងៃ ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ខែសីហា ឆ្នាំ២០១៨
សូមគោរពជូន
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល
កម្មវត្ថុ៖ របាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០១៨។
សេចក្តីដូចមានក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោកប្រធាន មេត្តាជ្រាបថា អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងទិសដៅការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការិយាល័យរដ្ឋបាលបានខិតខំបំពេញតួនាទីយ៉ាងសកម្ម ដោយបានប្រមូលផ្តុំកម្លាំងមន្រ្តីរាជការបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ជាសំខាន់លើផ្នែកគ្រប់គ្រងលិខិតចេញ-ចូល ផលិតឯកសារ រៀបចំឯកសារ បញ្ជូនលិខិត ផ្សព្វផ្សាយច្បាប់ និងគោលការណ៍ផ្សេងៗរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១-ការងាររដ្ឋបាលនិងរបៀប
ក/ផ្នែកទទួលលិខិតចូល
- ទទួលពីក្រសួងផ្សេងៗ ស្ថាប័ននានាបានចំនួន ២ ៣៦១ច្បាប់ ក្នុងនោះខែសីហា មានចំនួន ៣៨៤ច្បាប់
- ទទួលពីអង្គភាពក្រោមឱវាទបានចំនួន ២ ៥៤៤ច្បាប់ ក្នុងនោះខែសីហា មានចំនួន ៥០៩ច្បាប់
- ទទួលពីរាជធានី ខេត្តបានចំនួន ១ ០៧២ច្បាប់ ក្នុងនោះខែសីហា មានចំនួន ២៨៥ច្បាប់
ខ/ផ្នែកចរន្ត និងផលិតឯកសារ
ក្រោយពីទទួលបានលិខិតចូលពីក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទរួចការិយាល័យរដ្ឋបាលបានចាត់ចែងដូចខាងក្រោម៖
- រៀបចំចាត់ចែងក្នុងក្រសួង (ដីការអម លិខិត និងចម្លងជូន)
- ឆ្លើយតបទៅស្ថាប័ន និងក្រសួងនានា
- កំពុងចរន្តបន្ត និងព្រាងលិខិត
- បញ្ជូនទៅតាមអង្គភាពអមទីស្តីការក្រសួងដើម្បីចាត់ការបន្ត
- ពិនិត្យផ្តល់យោបល់ជូនថ្នាក់ដឹកនាំ
- សម្របសម្រួលសុំយោបល់អគ្គលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំ
- រៀបចំជាលិខិតឆ្លើយតបទៅក្រសួង ស្ថាប័ន និងអង្គភាពផ្សេងតាមការសម្រេចរបស់ឯកឧត្តមរដ្ឋមន្រ្តី
- សម្របសម្រួលដល់ការចូលរួមប្រជុំរបស់អង្គភាពក្រោមឱវាទ និងថ្នាក់ដឹកនាំ
- រៀបលិខិតអញ្ជើញប្រជុំជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- រៀបចំលិខិតជូនពរ និងប្រកាសព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងវិស័យកសិកម្ម
- រៀបលិខិតបញ្ជាបេសកម្មជូនថ្នាក់ដឹកនាំ អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារផ្សេងៗ ដែលដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ផ្សព្វផ្សាយសេចក្ដីជូនដំណឹង សារាចរ និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលដល់ថ្នាក់ដឹកនាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពក្រោមឱវាទ
- សម្របសម្រួលរៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំ។
គ/ផ្នែកចុះលិខិតចេញ
- បញ្ជូនទៅក្រសួងស្ថាប័នផ្សេងៗ អង្គភាពក្រោមឱវាទ និងរាជធានី-ខេត្ត ចំនួន៨ ២៣១ច្បាប់ ក្នុងនោះខែសីហា មានចំនួន១ ៦៨៧ច្បាប់
- លិខិតចម្លងចំនួន១៥៥ច្បាប់ ក្នុងនោះខែសីហា មានចំនួន៣៣ច្បាប់
- សេចក្តីសម្រេច និងប្រកាសមានចំនួន៣៤៥ច្បាប់ ក្នុងនោះខែសីហា មានចំនួន៧៦ច្បាប់។
ឃ/ផ្នែកកុំព្យូរទ័រ និងម៉ាស៊ីនថតចម្លង
- ម៉ាស៊ីនកុំព្យូទ័រនៅការិយាល័យរដ្ឋបាលអាចដំណើការបានចំនួន១០គ្រឿង
- ម៉ាស៊ីនថតចម្លងមានចំនួន០១គ្រឿង។
ង/ផ្នែកសរុប
- ចូលរួមធ្វើកំណត់ហេតុក្នុងកិច្ចប្រជុំអន្តរនាយកដ្ឋាននានាតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារផ្សេងៗ
- បានធ្វើការបូកសរុបរបាយការណ៍ប្រចាំខែ ឆមាស និងឆ្នាំ របស់ក្រសួងយ៉ាងទៀងទាត់ និងបញ្ជូនទៅ តាមគោលដៅបានទាន់ពេលវេលា។
២. បញ្ហាប្រឈម
- អង្គភាពក្រោមឱវាទមួយចំនួនផ្ញើររបាយការណ៍មកយឺតយ៉ាវជាហេតុធ្វើឱ្យការិយាល័យរដ្ឋបាលពិបាក
រៀបចំរបាយការណ៍សម្រាប់ក្រសួង
- ខ្វះការសហការពីអង្គភាពមួយចំនួនលើការចរាចរលិខិតដែលត្រូវចាត់ការបន្ទាន់
- អង្គភាពមួយចំនួនពុំមានមន្រ្តីប្រចាំការនៅតាមការិយាល័យរដ្ឋបាល
- ក្រុមការងារមួយចំនួនដែលមានសមាសភាពចូលរួមពីអង្គភាពពាក់ព័ន្ធគ្រប់គ្រាន់ហើយនៅតែប្រគល់
ការងារដល់ការិយាល័យរដ្ឋបាលមុខការជំនួស
- ម៉ាស៊ីនហ្វូតូកូពីតូច ពិបាកក្នុងការថតចម្លងឯកសារមិនទាន់ពេលវេលាឆាប់ខូច ព្រោះឯកសារដែលត្រូវថត
ចម្លងមានចំនួនច្រើនលើសលុប
- ខ្វះសម្ភារការិយាល័យមួយចំនួនដូចជា តុ ទូឯកសារ កៅអីកុំព្យូរទ័រនិងសម្ភារៈប្រើប្រាស់ក្នុងការិយាល័យ
- សំណើសុំជួសជុលផ្សេងៗបានដោះស្រាយយឺតយ៉ាវ
- ការិយាល័យមួយចំនួនពុំបានផ្ញើរបាយការណ៍ដល់ការិយាល័យដើម្បីសរុប
- នៅតាមអង្គភាពមួយចំនួនបានយកលិខិតប្រជុំមកទុកនៅការិយាល័យរដ្ឋបាលឱ្យផ្ញើជូន។
៣.សំណូមពរ
- ជួយជំរុញដល់ការស្នើសុំជួសជុល កុំព្យូរទ័រ និងម៉ាស៊ីនថតចម្លងឱ្យបានរហ័សទាន់ពេលវេលា
- ស្នើសុំតុ ទូឯកសារ និងកៅអីបន្ថែម។
៤-សេចក្តីសន្និដ្ឋាន
សរុបមកក្នុងខែសីហា ឆ្នាំ២០១៨នេះក្រោមការដឹកនាំ ណែនាំរបស់លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល រួមផ្សំនឹងការយកចិត្តទុកដាក់របស់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការិយាល័យរដ្ឋបាល បានធ្វើឱ្យការិយាល័យរដ្ឋបាលសម្រេចបាននូវស្នាដៃជាច្រើនក្នុងការងាររបស់ខ្លួន។ ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះក៏នៅមានការខ្វះខាត និងអសកម្មដោយស្ថានភាពការងារនៅក្នុងការិយាល័យរដ្ឋបាលមានការមមាញឹកច្រើនហើយលទ្ធភាព និងធនធានមនុស្សនៅមានកម្រិតការផ្តល់ឧបករណ៍សម្រាប់បម្រើការងារផលិតឯកសារនៅមានការខ្វះខាត និងមិនទាន់បានផ្តល់តាមសំណូមពរនៅឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកប្រធាន មេត្តាជ្រាបនិងផ្តល់នូវអនុសាសន៍ណែនាំដោយក្តីអនុគ្រោះ។
សូម លោកប្រធាន មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។
ប្រធានការិយាល័យរដ្ឋបាល