ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ក្រោយពីបានចូលរួមពីធីសម្ពោធដាក់អោយដំណើរការរោងចក្រស្ករអំពៅនៅស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសានបានបន្តដឹកនាំក្រុមការងាររដ្ឋបាលព្រៃឈើចុះពិនិត្យទីតាំងប្រារព្វរុក្ខទិវា ស្ថិតនៅក្នុងភូមិធម្មជាតិតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។