សណ្ឋាគារភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៩ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោក និល សុធន អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង បានចូលរួមសិក្ខាសាលាស្តីពី “ការដាក់ឱ្យប្រើប្រាស់គោលការណ៍ត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន” ក្រោមអធិបតីភាពឯកឧត្ដម ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អួន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាសវនករផ្ទៃក្នុងនៅតាមក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ ដោយផ្ទាល់ និងអនឡាញតាម Zoom។ សិក្ខាសាលានេះ ធ្វើបទបង្ហាញដោយសវនករបច្ចេកវិទ្យាព័ត៌មាននៃអគ្គនាយដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីគោលការណ៍ និងស្ដង់ដាប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន។
សម្រាប់ការសិក្សាស្រាវជ្រាវបន្ថែម សូមចុចលើតំណភ្ជាប់ខាងក្រោម៖
១. គោលការណ៍ណែនាំសវនកម្មបច្ចេកវិទ្យាព័ត៌មាន https://server2.maff.gov.kh/parse/files/myAppId5hD7ypUYw61sTqML/3d65aac1d47844a0dfe097aeca574d86_1656035811.pdf
២. បទបង្ហាញស្ដីពីគោលការណ៍ណែនាំសវនកម្មបច្ចេកវិទ្យាព័ត៌មាន https://server2.maff.gov.kh/parse/files/myAppId5hD7ypUYw61sTqML/303ecbe513ac3b24562321f218be510e_1656035938.pdf
៣. សៀវភៅគោលការណ៍ណែនាំសវនកម្មបច្ចេកវិទ្យាព័ត៌មាន https://server2.maff.gov.kh/parse/files/myAppId5hD7ypUYw61sTqML/b29b20203591cc5be2cb558689ac9456_1656036721.pdf