ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Eugene នាយកប្រតិបត្តិក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញ ហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូ ចូលជួបសម្តែងការគួសម និងជម្រាបជូនពីវឌ្ឍនភាពនៃការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចបស់ក្រុមហ៊ុនទាំងពីរ

ចេញ​ផ្សាយ​ ២៣ កុម្ភៈ ២០២២ 3482

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Eugene នាយកប្រតិបត្តិក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញ ហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូ ចូលជួបសម្តែងការគួសម និងជម្រាបជូនពីវឌ្ឍនភាពនៃការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចបស់ក្រុមហ៊ុនទាំងពីរ។ ជាបឋម លោកបានថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមរដ្ឋមន្ត្រី និងវាយ តម្លៃខ្ពស់លើកិច្ចសហការយ៉ាងល្អប្រសើរដែលទទួលបានពីឯកឧត្តមរដ្ឋមន្រ្តី និងសហការីចំពោះកិច្ចការជួយគាំទ្រ ជ្រោមជ្រែង និងលើកទឹកចិត្តក្នុងការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចកន្លងមក ហើយលោកសង្ឃឹមថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងនៅតែបន្តផ្តល់កិច្ចសហការ ដើម្បីឲ្យដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុនសម្រេចបានជោគជ័យ។ ឆ្លៀតឱកាសនេះ លោកនាយក បានលើកសំណើ ៣ ចំណុចជូនឯកឧត្តមរដ្ឋមន្រ្តីជួយពិនិត្យ ពិចារណា និងដោះស្រាយ ៖ ១- ជួយពន្លឿងលើការពិនិត្យ និងវាយតម្លៃលើឯកសារផែនការមេថ្មីរបស់ក្រុមហ៊ុន។ ២- ជួយអន្តរាគមន៍ និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ចំពោះសកម្មភាពទន្ទ្រានចូលកាន់កាប់ ដីសម្បទានខុសច្បាប់ដែលក្រុមហ៊ុនទទួលបានពីរាជរដ្ឋាភិបាលយកមកធ្វើការអភិវឌ្ឍ។ ៣- ស្នើសុំជួយគាំទ្រចំពោះគម្រោងបង្កើតសាលារៀនសម្រាប់កុមារ និងយុវជន និងបង្កើតមណ្ឌលសុខភាព ដោយសហការជាមួយអង្គការ Cambodia Awareness។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃលើការខិតខំប្រឹងប្រែរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច (មានដំណាំកៅស៊ូ និងស្វាយចន្ទី) សម្រេចទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ហើយអ្វីទាំងអស់ពិតជាមិនអាចកើតឡើងបានឡើយប្រសិនបើគ្មានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្ត និងជាពិសេសលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច។ តែទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលបានជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំបន្ថែមទៀត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍដីនេះ ប្រយោជន៍ដើម្បីបង្កើនល្បឿនផលិតកម្មដាំដុះលើដីដែលបានប្រគល់ជូនឲ្យបានសមស្របតាមលក្ខខណ្ឌក្នុងកិច្ចសន្យា បង្កើតការងារជូនពលរដ្ឋក្នុងតំបន់អភិវឌ្ឍ បង្កើនចំណូលគ្រួសារ និងកំណើរសេដ្ឋកិច្ចស្របតាមបរិបទនៃការរីរាលដាលជំងឺឆ្លងកូវីដ-១៩។ ចំពោះសំណើទាំង ៣ខាងលើ ឯកឧត្តមរដ្ឋមន្ត្រីទី១ បានបង្ហាញនូវទស្សនគាំទ្រចំពោះការកសាងសាលារៀនសម្រាប់កុមារ និងយុវជន និងការបង្កើតមណ្ឌលសុខភាព ព្រោះនេះជាការអភិវឌ្ឍធនធានមនុស្សដោយចាប់ផ្តើមពីការសិក្សារៀនសូត្រចំណេះដឹងទូទៅ បន្ទាប់មកចំណេះជំនាញបច្ចេកទេស មុនចូលបម្រើការងារឲ្យក្រុមហ៊ុននាពេលអនាគត ហើយពិតណាស់វាជាការអភិវឌ្ឍធនធានមនុស្សនៅហ្នឹងកន្លែងទៀតផង ចៀសវាងការធ្វើចំណាកស្រុក។ ដោយឡែក ការសាង សង់មណ្ឌលសុខភាព គឺចាំបាច់ណាស់សម្រាប់បុគ្គលិក កម្មករដែលបម្រើការឲ្យក្រុមហ៊ុន ព្រោះថាសុខភាពរបស់ពួកគាត់ត្រូវបានធានាដើម្បីឲ្យការអភិវឌ្ឍដំណើរការទៅដោយរលូន និងជោគជ័យ ។ ករណីចំណុចទី១ និងទី២ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាឲ្យលេខាធិការដ្នានសម្បទានដីសេដ្ឋកិច្ចពិនិត្យ និងកែសម្រួលបន្ថែមប្រសិនបើមានការចាំចាប់ រួចសហការអនុវត្តជាមួយក្រុមហ៊ុនឲ្យបានទាន់ពេលវេលា ហើយចំពោះករណីទី២ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យលេខាធិការដ្ឋានសហការជា មួយអាជ្ញាធរមូលដ្ឋានចុះធ្វើអន្តរាគមន៍ជាបន្ទាន់ រួចរាយការណ៍ជូនក្រសួងដើម្បីធ្វើការពិនិត្យ ពិចារណា និងដាក់ចេញនូវវិធានការបន្ត ដើម្បីដោះស្រាយបញ្ហានេះជូនក្រុមហ៊ុនវិនិយោគឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 135

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 236

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 314

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 284

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 274

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 290

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 278

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 316

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 469

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 491

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 494

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 516

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...