នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យវឌ្ឍនភាពសិប្បកម្មកែច្នៃកៅស៊ូសន្លឹក ដែលបានប្រមូលទិញជ័រកៅស៊ូពីកសិករកៅស៊ូគ្រួសារ ស្ថិតនៅក្នុងឃ្មុំបុសខ្នុរ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។
គោលបំណងក្នុងជំនួបនេះ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានាដែលសិប្បកម្មបានជួបប្រទះ និងរួមគ្នារកដំណោះស្រាយ ផ្សារភ្ជាប់ផលិតផលជ័រកៅស៊ូសិប្បកម្មទៅនឹងរោងចក្រផលិតសំបកកង់យានយន្តក្នុងស្រុក។
ឯកឧត្តម ប្រាក់ ដាវីដ បានណែនាំឱ្យអគ្គនាយកដ្ឋានកៅស៊ូ សម្របសម្រួលរវាងម្ចាស់សិប្បកម្ម និងក្រុមហ៊ុនកែច្នៃសំបកកង់រថយន្ដ ដើម្បីរិះរកលទ្ធភាពផ្គត់ផ្គង់និងទទួលទិញកៅស៊ូ ស្របតាមបរិមាណនិងគុណភាព និងជួយផ្ដល់បច្ចេកទេសរក្សាគុណភាពទឹកជ័រនិងការកែច្នៃកៅស៊ូដល់សមាជិកក្នុងសហគមន៍។
សូមបញ្ជាក់ថាសិប្បកម្មកែច្នៃកៅស៊ូសន្លឹកនេះ បានចាប់ផ្ដើមដំណើរការកែច្នៃនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០១២ និងមានសមត្ថភាពផលិតកៅស៊ូសន្លឹក (RSS) បានចំនួនប្រមាណពី៩០-១០០តោន/ខែ ដែលប្រភពទឹកជ័របានមកពីចម្ការកៅស៊ូផ្ទាល់ខ្លួន និងការប្រមូលទិញពីសមាជិកសហគមន៍កសិកម្មកៅស៊ូគ្រួសារ៕