ព័ត៌មានផ្សេងៗទៀត
នៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិច្ចប្រជុំជាមួយតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា គឺផ្ដោតទៅប្រធានបទចំនួនបួន រួមមាន ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ថវិកាកម្មវិធី និងការត្រៀមខ្លួនសម្រាប់ការអនុវត្តថវិកាសមិទ្ធកម្ម, ការគ្រប់គ្រងវិនិយោគសាធារណៈ និងការកសាងសម្ថតភាព លើការងារហិរញ្ញវត្ថុសាធារណៈ។