ព័ត៌មានផ្សេងៗទៀត
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងបានរៀបចំចងក្រងសហគមន៍ នឹងរៀបចំខ្សែចង្វាក់តម្លៃ សម្រាប់ផលិតផលកសិកម្មឱ្យមានស្ថេរភាព រវាងអ្នកទិញ និងអ្នកផលិត តាមរយៈរៀបចំច្បាប់ស្តីពី «កិច្ចសន្យាផលិតកម្មកសិកម្ម»។ ច្បាប់នេះ រៀបចំឡើងក្នុងគោលដៅជួយការពារផលប្រយោជន៍របស់អ្នកទិញ និងអ្នកលក់ផលិតផលកសិកម្ម។ ឯកឧត្តមរដ្ឋមន្ដ្រីថ្លែងដូច្នេះ នៅក្នុងវេទិកាពិភាក្សា ស្ដីពី «រសជាតិកសិផលខ្មែរ» ដែលរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។