ថ្ងៃអាទិត្យ ១២កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដឹកនាំសហការី និងមន្រ្តីជំនាញ បានបន្តទៅទស្សនកិច្ចនៅកសិដ្ឋានសហគមន៍អភិវឌ្ឍន៍មួយឈ្មោះថា Amphawa Chaipattananura ក្រោមការផ្តួចផ្តេីមឡេីងដោយ ម្ចាស់ក្សត្រី សុរិនថន ក្នុងគោលបំណងដេីម្បីអភិវឌ្ឍន៍តំបន់នោះឱ្យទៅជាតំបន់សេដ្ឋកិច្ចរីកចម្រេីនតាមរយៈការរកចំនូលពីសហគមន៍ក្នុងការលក់ផលិតផល និងទេសចរជាតិនិងអន្តរជាតិក្នុងការមកទស្សនាកំសាន្តជាដេីម។ ផលិតផលដែលបានពីកសិដ្ឋានសហគមន៍អភិវឌ្ឍន៍នេះ គឺធ្វេីឡេីងតាមរយៈការដាំដំណាំចម្រុះ ហេីយ៨០% ជាការដាំដូង និង២០%ទៀតជាដំណាំហូបផ្លែផ្សេងៗ។ ទិន្នផលដែលបានពីការដាំដេីមដូង ត្រូវបានគេធ្វេីឡេីងតាមយុទ្ធសាស្រ្តជាខ្សែរច្រវាក់ផលិតកម្ម ដោយធ្វេីការកែច្នៃផលិតផលដូងទាំងនោះឱ្យអស់លទ្ធភាព រួមទាំងដេីម ផ្កា និងផ្លែ។ ផលិតផលដែលបានផលិតចេញពីដូងមានដូចជា: ការផលិតស្ករផែនដូង ដំណាប់ដូង ទឹកខ្មេះ ការយកស្រកីដូងមកកែច្នៃធ្វេីជី ក៏ដូចជាយកសារធាតុដែលចំរ៉ាញ់ចេញពីផ្លែមកធ្វេីជាគ្រឿងសម្អាងសម្រាប់ប្រេីប្រាស់ផងដែរ។