ព័ត៌មានផ្សេងៗទៀត
ប៉ៃលិន៖ នាព្រឹកថ្ងៃសៅរិ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីជំរុញវារីវប្បកម្ម ចែកកូនត្រី និងកូនកង្កែបជូនកសិករ និងចុះពិនិត្យវឌ្ឍនភាពគម្រោង Aspire នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ដោយមានការចូលរួមអមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមគណៈអភិបាលរងខេត្ត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា លោកប្រធានអង្គភាពអមទីស្តីការក្រសួង លោកប្រធានមន្ទីរខេត្តប៉ៃលិន មន្រ្តីរាជការក្រោមឱវាទក្រសួង បងប្អូនកងកម្លាំងទាំង៣ និងបងប្អូនប្រជាកសិករប្រមាណ ១៥០នាក់។