ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលកាន់តំណែង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០១៨ 2678

នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា តំណាងគ្រប់អង្គភាពក្រោមឱវាទក្រសួង ព្រមទាំងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់។ ជាដំបូងឯកឧត្តមបានថ្លែងថាពិធីប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនាពេលនេះ គឺជាព្រឹត្តិការណ៍បើកទំព័រសករាជថ្មីមួយ ទៀតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពតាមសំណើរបស់ក្រសួង ក្នុងការដំឡើងនាយកដ្ឋានផលិតកម្មនិង បសុព្យាបាល ទៅជាអគ្គនាយក-ដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តាមរយៈអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ដោយអនុលោមតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វដែលជាសមិទ្ធផលដ៏ធំធេងរបស់យើងទាំងអស់គ្នា។ ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា ក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបសុ-សត្វៈ ២០១៦-២០២៥ ត្រូវបានរៀបចំឡើង និងបានអនុម័តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខែឆ្នូ ឆ្នាំ២០១៥ ដោយបានកំណត់ទិសដៅយុទ្ធសាស្រ្តរយៈពេល១០ឆ្នាំ ដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យកសិកម្ម (ASDP) ២០១៤-២០១៨ សំដៅពង្រឹងសេវាកម្មផលិតកម្ម និងបសុ-ព្យាបាល ដើម្បីកាត់ បន្ថយផលប៉ះពាល់ដោយសារជំងឺសត្វ បង្កើនផលិតកម្មសត្វ ការលើកកម្ពស់ ការធ្វើពាណិជ្ជកម្មសត្វ និងផលិតផលសត្វប្រកបដោយសុវត្ថិភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ត្រូវយកចិត្តទុកដាក់ចាត់ ចែងអនុវត្តចង្កោមសកម្មភាពជាអាទិភាព មានជាអាទិ៍ៈ ការគាំទ្រអនុកម្មវិធីផលិតកម្មសត្វ និង សុខភាព សត្វ ពង្រឹងរៀបចំអនុវត្តក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្ត ការស្រាវជ្រាវវិទ្យា សាស្រ្ត ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ សហគមន៍កសិកម្ម វិស័យឯកជន និងកិច្ចសហ-ប្រតិបត្តិការ ទូលំទូលាយនិងមានផលប្រយោជន៍ទៅ វិញទៅមក ។ ក្នុងគោលបំណងបង្កើននូវប្រសិទ្ធភាពការងារនិងភាពជាអ្នកដឹកនាំការងារ ល្អនៅក្នុងវិស័យនេះឱ្យទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីក៏ សូមយក ឱកាសនេះដើម្បីផ្តល់នូវចក្ខុវិស័យ និងអនុសាសន៍មួយចំនួនជូនអង្គពិធីទាំងមូលដើម្បីជាធាតុចូលសម្រាប់យកទៅពិចារណា និងអនុវត្តដូចតទៅ ៖

ទី១. ការងារបន្ទាន់ចំពោះមុខ សូមថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាត់ចែងរៀបចំរចនាសម្ព័ន្ធការងារស្របតាមមាត្រា៩នៃអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ស្តីពីការដំឡើងនាយកដ្ឋានផលិតកម្មនិងបសុព្យាបាល ទៅជាអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។

ទី២. សូមជំរុញរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វដែលនៅក្នុងនោះមាន ព្រះរាជក្រឹត្យចំនួន០១ អនុក្រឹត្យចំនួន០៤ ប្រកាសរួមចំនួន០២ និងប្រកាសក្រសួងចំនួន៣៤ ព្រមទាំងលិខិតបទដ្ឋានមួយចំនួនទៀតតាមការចាំបាច់ និងតាមលំដាប់អាទិភាព។ កិច្ចការទាំងអស់នេះ ទាមទារនូវការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តនិង ត្រូវការពេលវេលា រួមទាំងធនធានមនុស្ស បច្ចេកទេស ថវិកា និងត្រូវមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីធានាសម្រេចគោលដៅនេះឱ្យបាន តាមការរំពឹងទុកព្រមទាំង យកចិត្តទុកដាក់ ជំរុញការផ្សព្វផ្សាយខ្លឹមសារនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វឲ្យបានទូលំទូលាយ ដើម្បីអនុវត្តឲ្យមាន ប្រសិទ្ធភាព។

ទី៣. ជំរុញការគ្រប់គ្រងការនាំចេញ នាំចូល នាំឆ្លងកាត់និងចរាចរក្នុងស្រុកនូវសត្វ និងផលិតផលសត្វ ចំណីសត្វ និងបសុឱសថឱ្យប្រព្រឹត្តទៅដោយសុវត្ថិភាព ស្របតាមបទដ្ឋាន អន្តរជាតិនិងកិច្ចព្រមព្រៀងអនាម័យ ឆ្លើយបតទៅនឹងកាតព្វកិច្ចកម្ពុជា ជាសមាជិកអង្គការ WTO និង OIE និងសមាហរណកម្មសង្គមសេដ្ឋកិច្ចអាស៊ាន រួមទាំងការកែលម្អសេវា សាធារណៈឱ្យបានសមស្របតាមនីតិវិធី ប្រកបដោយតម្លាភាព ដើម្បីផ្តល់នូវភាពកក់ក្តៅដល់អតិថិជនឱ្យបានល្អប្រសើរ។

ទី៤. ការពារធនធានសេនេទិច និងពូជសត្វរបស់ជាតិ ព្រមទាំងលើកទឹកចិត្តដល់ការបង្កាត់ពូជសត្វតាមបែបវិទ្យាសាស្រ្តទំនើបដើម្បីបង្កើនសក្តានុពលផលិតកម្ម និងការប្រកួតប្រជែង ព្រមទាំងពង្រឹងភាពជាដៃគូរវាងផ្នែកសាធារណៈ ឯកជន អ្នកចិញ្ចឹមសត្វ និងបង្កើតបរិស្ថានវិនិយោគ ឧស្សាហកម្មចិញ្ចឹមសត្វ ការកែច្នៃម្ហូបអាហារ និងផលិតផលសត្វ ដោយត្រូវ គិតគូរជាចម្បងលើសុខភាពសាធារណៈ សុខុមាលភាពសត្វ និងសម្រួលពាណិជ្ជកម្មសត្វ ផលិតផលសត្វប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។

ទី៥. អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ជួយជំរុញ និងលើកទឹកចិត្តដល់ការវិនិយោគលើការចិញ្ចឹមសត្វជា លក្ខណៈគ្រួសារ និងកសិដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់សំដៅផ្គត់ផ្គង់សត្វ និងសាច់សត្វឱ្យបានគ្រប់គ្រាន់ ដើម្បីធានាស្ថិរភាពតម្លៃសាច់សត្វគ្រប់ប្រភេទនៅក្នុងទីផ្សារក្នុងស្រុក បម្រើឱ្យការនាំចេញផង និងកាត់បន្ថយការនាំចូល។ ក្នុងគោលដៅនេះ យើងត្រូវធ្វើកិច្ចការសំខាន់ៗមួយចំនួនដូចជា៖

១.ជំរុញលើកទឹកចិត្តក្នុងការផលិតវ៉ាក់សាំង ការផលិត ចំណីសត្វដោយប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុក។

២.បង្កើនសមត្ថភាពក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លងរាលដាលនៃសត្វ ជំងឺឆ្លងសត្វទៅមនុស្សនិង ពីមនុស្សមកសត្វឱ្យមានប្រសិទ្ធភាពតាមគ្រប់រូបភាព។

៣.ពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ ចំណីសត្វ និងបសុឱសថ ពិសេស ត្រូវចូលរួមរឹតបន្តឹងឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការសហការទប់ស្កាត់ចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសខេត្តនៅជាប់ព្រំដែន។

ទី៦. ក្នុងបរិបទនៃការរីកចម្រើនវិស័យសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាបច្ចុប្បន្ន រួមទាំងលំហូរនៃភ្ញៀវទេសចរណ៍អនុ្តរជាតិដ៏សន្ធឹកសន្ធាប់ផងនោះ បានធ្វើឱ្យមានតម្រូវការសាច់ និងផលិតផលសត្វមានការកើនឡើងទាំងបរិមាណ គុណភាព និងសុវត្ថិភាព។ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អ្នកបរិភោគ ការងារសំខាន់ៗចំពោះមុខមួយចំនួនដែលអង្គភាព ជំនាញត្រូវតែធ្វើការពិនិត្យឡើងវិញនោះមានជាអាទិ៍ៈ ការងារគ្រប់គ្រង និងត្រួតពិនិត្យសត្តឃាតដ្ឋាន និងកន្លែងតាំងលក់សាច់ ផលិតផលសត្វ ចំណីសត្វ ឱសថស្ថានសត្វ ការត្រួតពិនិត្យកសិដ្ឋាន ការត្រួតពិនិត្យចរាចរសត្វ ការអនុវត្តច្បាប់បទដ្ឋាន និងសេចក្តីប្រកាសដែលទាក់ទងនឹងការចិញ្ចឹមសត្វ។ ដូច្នេះយើងគួរតែពូនផ្គុំគំនិត យកចំណេះដឹង បទពិសោធន៍ ពីបណ្តាអ្នកជំនាញគ្រប់ផ្នែក គ្រប់ស្ថាប័នដើម្បីរួមគ្នារកដំណោះស្រាយណាមួយសម្របទៅតាមស្ថានភាពជាក់ស្តែងនៃប្រទេសយើងធ្វើយ៉ាងណា ធានាឱ្យបានទាំង បរិមាណ គុណភាពនិងសុវត្ថិភាព ជាពិសេសសុខភាពសាធារណៈ។

ទី៧. ត្រូវផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានទាក់ទងនឹងបច្ចេកទេសនៃការចិញ្ចឹមសត្វ ការការពារនិងតាមដានជំងឺឆ្លងសត្វ ព័ត៌មានទីផ្សារសត្វ ផលិតផលសត្វទាំងក្នុង និងក្រៅប្រទេស ការចរាចរសត្វចេញ-ចូល។ល។ ហេតុផលនេះយើងគួរតែបំផុសឱ្យអ្នកចិញ្ចឹមសត្វចងក្រងជាសហគមន៍ ក្នុងបំណងដើម្បីចែករំលែកនូវបទពិសោធន៍ បច្ចេកទេស ព័ត៌មានថ្មីៗ និងជាពិសេសរួមគ្នាផ្តល់ជាគំនិតរកវិធីសាស្រ្តដោះស្រាយរាល់បញ្ហាទាំងឡាយដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ទី៨. ក្នុងការរៀបចំគោលការណ៍អនុវត្តថវិកាឆ្នាំ២០១៧ ខ្ញុំស្នើសុំឱ្យគ្រប់អង្គភាពទាំងអស់ រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ពិសេសអង្គភាពដែលមាន ចំណូលពីសេវាសាធារណៈ ត្រូវខិតខំរិះរក និងឆ្កឹះរកប្រភពចំណូលដើម្បីបង្កើនចំណូលថវិកាជាតិឱ្យអស់លទ្ធភាព ព្រមទាំងគិតគូររៀបចំការចំណាយឱ្យចំទិសដៅនៃគោលនយោបាយ និងសន្សំសំចៃខ្ពស់ ដោយផ្តោតទៅលើសកម្មភាពចំាបាច់ជាអាទិភាព ពោលគឺ អាទិភាពលើអាទិភាព។ ត្រូវជៀសវាងការលើកគម្រោងចំណាយមានលក្ខណៈច្បោលៗ ធ្វើឱ្យការវិភាជន៍ថវិកាមិនសូវមានប្រសិទ្ធភាពនិងខ្ជះខ្ជាយថិកានៅពេលអនុវត្ត។

ទី៩. ការពង្រឹងសមត្ថភាព គុណភាពការងារ និងមនសិកាវិជ្ជាជីវៈរបស់មន្រ្តីរាជការ គឺជាការចាំបាច់សម្រាប់លើកកម្ពស់ប្រសិទ្ធភាពនិងប្រសិទ្ធផលការងារ និងធានាការបំពេញ ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ការរៀបចំ ចាត់ចែង ដឹកនាំ និងគ្រប់គ្រង គឺជារបបការងារ ដែលតម្រូវឲ្យមន្រ្តី ដឹកនាំមានលក្ខណសម្បត្តិមូលដ្ឋានរួមមាន៖

១. មានសមត្ថភាពជំនាញវិជ្ជាជីវៈ បទពិសោធន៍ និងមានស្នាដៃការងារសមស្រប។

២. មានស្មារតីសមូហភាពចូលរួមបុគ្គលទទួលខុសត្រូវ។

៣. មានសីលធម៌ គុណធម៌ និងមេត្តាធម៌ប្រកបដោយសមានចិត្តចែករំលែក និងស្គាល់សុខទុក្ខសហការី ។

៤. ចូលរួមការងារអភិវឌ្ឍសហគមន៍ និងសង្គម។ ៥. មានទំនាក់ទំនងល្អជាមួយមហាជន។ ជាថ្មីម្តងទៀត ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលបានចំណាយពេលវេលាចូលរួមក្នុងពិធីនេះ និងសូមឆ្លៀត យកឱកាសនេះ ដើម្បីសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលទាំងឡាយដែលនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលសម្រេចបានកន្លងមក ហើយឯកឧត្តម មានទំនុកចិត្តទាំងស្រុង និងសង្ឃឹមទុកជាមុនថា មន្ត្រីរាជការទាំងអស់ក្រោមឱវាទរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលទើបតែបង្កើតថ្មីនេះ នឹងខិតខំបំពេញ ភារកិច្ចរបស់ខ្លួនទៅតាមការប្តេជ្ញាចិត្តរបស់ឯកឧត្តម សេន សុវណ្ណ ក្នុងស្មារតី អត់ធ្មត់ មានសាមគ្គីភាព ភាតរភាព យោគយល់គ្នាទៅវិញទៅមក ជម្រះសតិអារម្មណ៍ឱ្យជ្រះស្រឡះ និងត្រូវចាត់ទុកឯកឧត្តម សេន សុវណ្ណ ថាជារៀមច្បង១រូប ដែលយើងទាំងអស់គ្នាត្រូវរួមសហការឱ្យបានល្អប្រសើរ ដើម្បីអភិវឌ្ឍវិស័យផលិតកម្មសត្វឱ្យមានការរីក ចម្រើនប្រកប ដោយសក្តានុពល ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល។ ជាទីបញ្ចប់ ឯកឧត្តមបានប្រសិទ្ធពរជ័យ សិរីមង្គល បវរប្រសើរ ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ ដែលមានវត្តមាននៅទីនេះ ព្រមទាំងក្រុម គ្រួសារ សូមមានសុខភាពល្អប្រសើរ សុភមង្គលគ្រប់ប្រការ ព្រមទាំងទទួលបាននូវជោគជ័យថ្មីៗថែមទៀត នៅក្នុងកិច្ចការធុរកិច្ចរបស់ខ្លួនកុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 196

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 255

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 235

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 226

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 266

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 261

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 294

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 444

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 469

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 477

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 492

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 494

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម...