កិច្ចប្រជុំលើកទី៨ នៃគណៈកម្មការតម្រង់ទិស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន (ផ្នែកនេសាទ)

ចេញ​ផ្សាយ​ ០៣ ធ្នូ ២០២៤ 152

នាព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  រួមជាមួយលោក ឃុន អេវ៉ារ៉ាត តំណាងស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាសហប្រធានគណៈកម្មការតម្រង់ទិស បានរួមគ្នាដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសនៃ "កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន ផ្នែកនេសាទ" (CAPFISH-Capture) លើកទី៨  នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានវត្តមានអ្នកចូលរួមសរុបចំនួន៥៤នាក់។

គោលបំណងនៃកិច្ចប្រជុំនេះគឺផ្ដោតសំខាន់ទៅលើការត្រួតពិនិត្យលទ្ធផលនិងសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០២៤ កន្លងមក ព្រមទាំងពិនិត្យនិងអនុម័តសម្រេចលើផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ។

កម្មវិធីនេះត្រូវបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផល ដោយមានកិច្ចសហការនិងគាំទ្របច្ចេកទេសពីអង្គការ FAO, UNESCO,  UNIDO និងបណ្តាអង្គការ NGO
ចំនួន ៦ ផ្សេងទៀត រួមមានអង្គការ OXFAM, Aide et Action, WCS, Save the Children, Action Aid និង IUCN ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តម ហាស់ សារ៉េត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ដែលបានជួយគាំទ្រថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការអនុវត្តកម្មវិធី CAPFISH-Program ដ៏មានសារៈសំខាន់ ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។

ឯកឧត្តមសហប្រធានក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានជួយគាំទ្រនិងសហការជាមួយសហភាពអឺរ៉ុប ដើម្បីរៀបចំកម្មវិធី CAPFISH-Capture នេះដំណើរការបានដោយរលូនអស់រយៈពេល៥ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមសហប្រធានក៏បានកោតសរសើរដល់ក្រុមការងារនៃរដ្ឋបាលជលផល ដែលបានខិតខំអនុវត្តកម្មវិធី CAPFISH-Capture នេះ ដោយបានសហការជាមួយក្រុមទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ និងបណ្តាអង្គការនានា ទទួលបានជោគជ័យជាបន្តបន្ទាប់។

ឯកឧត្តម ហាស់ សារ៉េត ក៏បានជួយតម្រង់ទិស ចង្អុលបង្ហាញ និងបានលើកជាអនុសាសន៍ល្អៗមួយចំនួន ដើម្បីជំរុញការអនុវត្តសកម្មភាពកម្មវិធីនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដូចខាងក្រោម៖

  • រៀបចំបញ្ចប់ផែនការគ្រប់គ្រងនិងអធិការកិច្ចជលផលទឹកសាបដើម្បីទទួលបានការអនុម័ត 
  • បន្តការគ្រប់គ្រងនិងអភិរក្សធនធានជលផលតាមរយៈការបង្កើតជម្រកសិប្បនិម្មិត និងការការពារជម្រកជលផលសំខាន់ៗ និងការអនុវត្តផែនការគ្រប់គ្រងភ្លើងឆេះព្រៃលិចទឹក
  • បន្តជម្រុញនិងពន្លឿនការអនុម័តច្បាប់ស្តីពីជលផលថ្មីឱ្យបានសម្រេចក្នុងដើមឆ្នាំ២០២៥នេះ ដើម្បីសម្រេចបានការកែទម្រង់ជលផល
  • បន្តការអនុវត្តផែនការគ្រប់គ្រងនិងអធិការកិច្ចជលផលសមុទ្រ និងការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ជាពិសេសការល្បាតទប់ស្កាត់បទល្មើសនេសាទសមុទ្រ
  • បន្តការគាំទ្រដល់សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី និងការជម្រុញសហគ្រប់គ្រងធនធានជលផល និងការលើកម្ពស់ជីវភាពប្រជាសហគមន៍នេសាទ
  • បន្តជម្រុញការធ្វើឱ្យប្រសើរឡើងនូវការកែច្នៃធនធានជលផលដើម្បីទទួលបានការអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិ និង
  • អនុវត្តការងារដែលនៅសេសសល់ឱ្យបានសម្រេចជោគជ័យក្នុងរយៈពេល១៣ខែខាងមុខនេះ មានជាអាទិភាពការចុះបញ្ជីនាវានេសាទ ការបំពាក់ប្រព័ន្ធតាមដាននាវានេសាទ VMS ការផ្តល់លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទ ការរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានជលផលឱ្យកាន់តែប្រសើរឡើង និងការធ្វើឱ្យសម្រេចបាននូវការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

ជាទីបញ្ចប់ ឯកឧត្តម ហាស់ សារ៉េត បានស្នើសុំតំណាងស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បន្តជួយគាំទ្រកម្មវិធីនេះនៅវគ្គទី២ នាពេលខាងមុខទៀត។

កិច្ចប្រជុំលើកទី៨ នៃគណៈកម្មការតម្រង់ទិស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន (ផ្នែកនេសាទ)
នាព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
រដ្ឋបាលជលផលសហការជាមួយសាកលវិទ្យាល័យ Kyoto Prefectural University និងក្រុមហ៊ុន Aqua Note នៃប្រទេសជប៉ុន
ខែមីនា ឆ្នាំ២០២៤៖ រដ្ឋបាលជលផលសហការជាមួយសាកលវិទ្យាល័យ Kyoto Prefectural University និងក្រុមហ៊ុន...
ការពង្រឹងទំនាក់ទំនងរវាង រដ្ឋបាលជលផល និងសាកលវិទ្យាល័យ ដើម្បីបង្កើន ប្រសិទ្ធភាពក្នុងការគ្រប់គ្រងជលផល
រដ្ឋបាលជលផល ( FiA ) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងសាកលវិទ្យាល័យចំនួនបួន...
ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ...
ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល
រដ្ឋបាលជលផល៖ នៅថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨...
សេចក្តីជូនដំណឹង
រដ្ឋបាលជលផលបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ...
សេចក្តីជូនដំណឹង ស្តីពី សង្ខេបការវាយតម្លៃ និងប្រគល់កិច្ចសន្យារថយន្ត ចំនួន ១៨ គ្រឿង
សេចក្តីជូនដំណឹង ស្តីពី សង្ខេបការវាយតម្លៃ និងប្រគល់កិច្ចសន្យារថយន្ត ចំនួន...
EU និងអង្គការ FAO គាំទ្ររដ្ឋបាលជលផលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ របស់ប្រជានេសាទនៅខេត្តតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តកែប អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ...
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង រដ្ឋបាលជលផលបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី...
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង រដ្ឋបាលជលផលបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី...
កិច្ចប្រជុំចែករំលែកបទពិសោធន៍ការសិក្សានៅប្រទេសជប៉ុន ដែលផ្តល់ដោយកម្មវិធីអាហារូបករណ៍ JICA Agri-Net
នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក...
កិច្ចប្រជុំលើកទី៥ របស់គណៈកម្មការតម្រង់ទិសនៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH)
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ដំណើរទស្សនកិច្ចសិក្សារបស់ គណ:ប្រតិភូតំណាងស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ទៅកាន់តំបន់ឆ្នេរ ដើម្បីពិនិត្យការអនុវត្ត កម្មវិធី “ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព...
ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល...
ការពិគ្រោះយោបល់លើការបង្កើតផែនការគ្រប់គ្រងជលផលសមុទ្រជាមួយអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិក្នុងខេត្តជាប់មាត់សមុទ្រទាំង៤
នៅខែសីហា ឆ្នាំ២០២២ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO CAPFISH-Capture រដ្ឋបាលជលផលបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ចំនួន4...
លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល
រដ្ឋបាលជលផល សហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី...