អំពីរដ្ឋបាលជលផល

រដ្ឋបាលជលផលមាននាយកដ្ឋានចំនួន ៧ វិទ្យាស្ថានចំនួន ៣ និងអង្គភាពមួយចំនួនទៀត ដូចមានក្នុងរចនាសម្ព័ន្ធខាងក្រោម៖

  • នាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម
  • នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងសហប្រតិបត្តិការអន្តរជាតិ
  • នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម
  • នាយកដ្ឋានកិច្ចការជលផល
  • នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ
  • នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព
  • នាយកដ្ឋានអភិរក្សជលផល
  • វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប
  • វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលសមុទ្រ
  • វិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន

ទស្សនវិស័យ

  • គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធានាសន្តិសុខស្បៀង​ លើកសម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍប្រទេសជាតិ។

បេសកកម្ម

  • អភិរក្សធនធានជលផលនិងជីវចម្រុះប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធានាសន្តិសុខស្បៀង  លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍប្រទេសជាតិ

  • ធានាការគ្រប់គ្រងនិងប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព

  • អភិវឌ្ឍវារីវប្បកម្មដើម្បីរួមចំណែកធានាសន្តិសុខស្បៀងនិងកាត់បន្ថយភាពក្រីក្រ

  • ធានាគុណភាពនិងសុវត្ថិភាពផល  ផលិតផលជលផល និង

  • អភិវឌ្ឍនិងគ្រប់គ្រងខ្សែចង្វាក់ផលិតកម្មផលនិងផលិតផលជលផល។

 

រចនាសម្ព័ន្ធរបស់រដ្ឋបាលជលផល