ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ​ ពិនិត្យការបំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា (VMS) នៅខេត្តព្រះសីហនុ

ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 188

នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារ​ចូល​រួមក្នុងបទបង្ហាញ បំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា (VMS)  នៅ​កំពង់​ផែនេសាទកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្តម ប្រាក់ ដាវីដ បានគូសបញ្ជាក់ថា តាមរយៈ​ប្រព័ន្ធ​​តាមដានទូកនេសាទ VMS គឺយើងអាចទទួលព័ត៌មានទាន់​ពេល​វេលា អំពីទីតាំងល្បឿន និងទិសដៅរបស់ទូកនេសាទ ដែលអាច​ជួយ​ឱ្យគ្រប់គ្រង ត្រួតពិនិត្យការនេសាទកាន់តែ​មានប្រសិទ្ធភាព។
ឯកឧត្តម ប្រាក់ ដាវីដ បញ្ជាក់បន្ថែមថា លើប្រព័ន្ធតាមដានទូកនេសាទ មាន​ប្រព័ន្ធផ្សេងៗទៀតដូចជា៖ ប្រព័ន្ធគ្រប់គ្រង ព័ត៌មាននេសាទ ប្រព័ន្ធ​ចុះល្បាតដោយប្រើប្រាស់កម្មវិធីស្មាត (SMART) និងប្រព័ន្ធស្ថិតិ FishStat សម្រាប់ការរាយការណ៍ និងការវិភាគអំពីផលនេសាទ។ ប្រព័ន្ធទាំងនេះ ជួយដល់ការសម្រេចចិត្ត ដោយផ្អែកលើមូលដ្ឋានទិន្ន័យ និង​វិទ្យាសាស្ត្រក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផលដើម្បីធានា​បាននិរន្តរភាពផលនេសាទសម្រាប់កូនចៅជំនាន់ក្រោយ។
សូមជម្រាបថា ការបំពាក់ឧបករណ៍ VMS ត្រូវបានអនុវត្តដោយរដ្ឋបាល​ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការគាំទ្រ​បច្ចេកទេស​ពីអង្គការ FAO និងក្រុមហ៊ុន ECOINSOFT ក្រោមជំនួយ​ថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង CAPFISH-CAPTURE។
សូមជម្រាបថា ការបំពាក់ឧបករណ៍ VMS ធ្វើឡើងជា៣ដំណាក់កាល រហូតដល់ឆ្នាំ២០២៥ ជាលទ្ធផលបំពាក់បាន៥៩០គ្រឿង ក្នុងនោះ​ខេត្ត​ព្រះសីហនុចំនួន ៤៣៨គ្រឿង ខេត្តកោះកុង ៥១គ្រឿង ខេត្តកំពត​ចំនួន ៩៧គ្រឿង និងខេត្តកែបចំនួន៤គ្រឿង។ សរុបចំនួន ១ ៥១៥គ្រឿង នៅ​ក្នុង​ខេត្ត​តំបន់​ឆ្នេរទាំង៤៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 130

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល​ អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ អ៊ឺម​ សុផាន់ណារិទ្ធ​ អ៊ីមផត​ អិចផត​ ឯ.ក

នាព្រឹកថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឺម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 138

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 185

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអាជ្ញាធរភូមិ-ឃុំ បានបន្តនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចែកជូនប្រជាជនដែលបានភៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអាជ្ញាធរភូមិ-ឃុំ បានបន្តនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចែកជូនប្រជាជនដែលបានភៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកអូរជ្រៅ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 189

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 179

ឯកឧត្តមរដ្ឋលេខាធិការ​ ឃុន សាវឿន អញ្ជើញទទួលអំណោយសម្រាប់ចែកជូនកងទ័ព និងប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តសៀមរាប

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 189

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ​ ពិនិត្យការបំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា (VMS) នៅខេត្តព្រះសីហនុ

នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារ​ចូល​រួមក្នុងបទបង្ហាញ បំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 253

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​ ជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក»

នាថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២៥​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 252

ឯកឧត្តម សួន សុវណ្ណ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក អញ្ជើញដឹកនាំក្រុមការងារបន្តចុះជួយសម្របសម្រួលការងារផ្គត់ផ្គង់ស្បៀងដល់បងប្អូនជនភៀសសឹកនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម សួន សុវណ្ណ ប្រធានរដ្ឋបាលព្រៃឈើ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក បានអញ្ជើញដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 260

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបុរី...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 276

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «យុគសម័យថ្មីសម្រាប់វិស័យជលផលរបស់កម្ពុជា៖ ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់សម្រាប់ជាមាគ៌ា»

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «យុគសម័យថ្មីសម្រាប់វិស័យជលផលរបស់កម្ពុជា៖ ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់សម្រាប់ជាមាគ៌ា»
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 273

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ PK Light Block Co.,Ltd និងក្រុមហ៊ុន​ Synergy Laundry Co.,Ltd

នាព្រឹកថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 260

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អញ្ជើញដឹកនាំក្រុមការងារចុះជួយសម្របសម្រួលការងារផ្គត់ផ្គង់ស្បៀងដល់បងប្អូនជនភៀសសឹកនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ក្នុងរយៈពេលមួយសប្តាហ៍នេះ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី...