នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។
ក្នុងដំណើរនេះ ឯកឧត្តមបានផ្តាំផ្ញើ និងបានថ្លែងនូវការកោតសរសើរ ព្រមទាំងថ្លែងអំណរគុណដោយស្មោះចំពោះវីរភាព និងការលះបង់ខ្ពស់របស់បងប្អូនកងកម្លាំងទាំងអស់ ដែលបានខិតខំឈរជើងការពារនៅតាមព្រំដែនយ៉ាងរឹងមាំ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបាននាំយកនូវអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ និងបានជូនពរដល់កងកម្លាំងទាំងអស់ ឱ្យទទួលបាននូវសុខសុវត្ថិភាពសុខភាពល្អបរិបូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ៕