ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម នៃរដ្ឋបាលជលផល ដឹកនាំដោយលោក ហុង ហ៊ី ប្រធាននាយកដ្ឋាន បានបើកវគ្គបណ្តុះបណ្តាលស្តីពី " ការប្រើកម្មវិធី SMART សម្រាប់ការងារអធិការកិច្ចជលផលសមុទ្រនៅកម្ពុជា " ដែលមានសិក្ខាកាមចូលរួមចំនួន ២៧នាក់ ស្រី៣នាក់ ហើយបង្រៀនដោយលោកគ្រូមកពីអង្គការ FFI នៅខេត្តកោះកុង។