នៅថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទ១០ ខែឧសភា ឆ្នាំ២០១៩ ឯ.ឧ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្ត្រីជំនាញ បានអមដំណើរ ឯ.ឧ ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យបច្ចុប្បន្នភាព ព្រៃកោងកាង ការចិញ្ចឹមបង្គា ការភ្ញាស់ក្តាមថ្ម និងការចិញ្ចឹមត្រីតាមបែ នៅខេត្តព្រះសីហនុ ។